អាជ្ញាធរខណ្ឌមានជ័យ ចុះពិនិត្យ និងនាំយកថ្នាំឱសថបុរាណចិន របស់អភិបាលរាជធានីភ្នំពេញ ផ្តល់ជូន និងប្រគេន ព្រះសង្ឃ តាជី យាយជី កូនសិស្ស និស្សិត ដែលកំពុងធ្វើចត្តាឡីស័ក តាមវត្តទាំង៤
ភ្នំពេញ ៖ នៅព្រឹក ថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ សហការជាមួយមន្ទីរសុខាភិបាល រាជធានីភ្នំពេញ អញ្ជើញចុះពិនិត្យសាកសួរសុខទុក្ខ និងនាំយកថ្នាំឱសថចិន ការពារជំងឺកូវីដ-១៩ របស់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ផ្តល់ជូន និងប្រគេន ព្រះសង្ឃ តាជី យាយជី កូនសិស្ស និស្សិត ដែលកំពុងធ្វើចត្តាឡីស័ក ចំនួន ០៤ វត្ត ក្នុងមូលដ្ឋានខណ្ឌមានជ័យ ។
លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានអោយដឹងថា វត្តនីមួយៗ ទទួលបាន រួមមាន ៖
១-វត្តចាក់អង្រែក្រោម សង្កាត់ចាក់អង្រែក្រោម
មានចំនួន អ្នកកំពង់ធ្វើចត្តាឡីស័ក ៦៧ អង្គ/នាក់ លើ ៧៧ អង្គ/នាក់ វិជ្ជមាន ០៣ អង្គ/នាក់ ។
២-វត្តសន្សំកុសល២ សង្កាត់បឹងទំពន់ទី១
មាន ចំនួនអ្នកកំពង់ធ្វើចត្តាឡីស័ក ១១០ អង្គ/នាក់ លើ ១១១ អង្គ/នាក់ វិជ្ជមាន ០១ អង្គ ។
៣-វត្តដំបូកខ្ពស់ សង្កាត់បឹងទំពន់ទី២
– ចំនួនអ្នកកំពង់ធ្វើចត្តាឡីស័ក ៨៨ អង្គ/នាក់ លើ ៩១ អង្គ/នាក់ វិជ្ជមាន ០៣ អង្គ/នាក់ ។
៤-វត្តអង្គពោធិញាណ សង្កាត់ស្ទឹងមានជ័យទី២
– ចំនួនអ្នកកំពង់ធ្វើចត្តាឡីស័ក ៣៩ អង្គ/នាក់ លើ ៤០ អង្គ/នាក់ វិជ្ជមាន ០១ នាក់ ។
សរុប ចំនួនអ្នកកំពង់ធ្វើចត្តាឡីស័ក ទាំង ០៤ វត្ត ក្នុងសង្កាត់ទាំង០៤ មានចំនួន ៣០៤ អង្គ/នាក់ ។
ក្នុងឱកាសនេះដែរ លោក ឌី រ័ត្នខេមរុណ បាននាំមកនូវការសួរសុខទុក្ខពីសំណាក់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេសប្រមុខរាជរដ្ធាភិបាល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចតែងតែយកចិត្ដទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋ ជាពិសេសព្រះសង្ឃ តាមបណ្តាវត្តនានាទូទាំងប្រទេស ដែលកំពុងទទួលរងនូវផលប៉ះពាល់នៃជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលនៅគ្រប់មណ្ឌលទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាជាពិសេសក្រុមគ្រូពេទ្យដែលជាមន្រ្តីជួរមុខបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ជាមួយគ្នានេះដែរ លោក ឌី រ័ត្នខេមរុណ ក៏បានផ្តាំផ្ញើដល់សិស្ស និស្សិត តាជី យាយជី ព្រះសង្ឃ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក ត្រូវចូលរួមអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល គឺ ៣ការពា និង៣កុំ ដើម្បីជៀសផុតពីជំងឺដ៏កាចសាហាវនេះ។
ក្នុងឱកាសនោះ លោក ឌី រ័ត្នខេមរុណ បានប្រគល់ និងប្រគេន ជូនថ្នាំឱសថបុរាណចិន ការពារជំងឺកូវីដ-១៩ របស់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ចំនួន ៣០៤កញ្ចប់ ទាំង ០៤វត្ត ដែលកំពុងធ្វើចត្តាឡីស័ក ក្នុងមូលដ្ឋានខណ្ឌមានជ័យ ។