ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជូនដំណឹង ស្តីពីការចែកចាយ ឧបករណ៍តេស្តរហ័ស ប្រភេទថ្មី អង់ទីហ្សែនកូវីដ-១៩ Wondfo សម្រាប់សាធារណជន

100

 

ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹង ពីការចែកចាយឧបករណ៍តេស្តរហ័សប្រភេទថ្មី អង់ទីហៀនកូវីដ-១៩ Wondfo សម្រាប់សាធារណជន។

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ មេត្តាជ្រាបថា កន្លងមក ក្រសួងបានចែកចាយឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ផលិតនៅប្រទេសកូរ៉េ និងប្រទេសចិន ជូនក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស រោងចក្រ មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង ភ្នាក់ងារចែកចាយ និងសាធារណជន។ ជាមួយគ្នានេះ ដើម្បីបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានទាន់ពេលវេលា និងដើម្បីសន្សំសំចៃការចំណាយ ក្រសួងបាននាំចូលឧបករណ៍តេស្តរហ័សប្រភេទថ្មី អង់ទីហ្សែនកូវីដ-១៩ Wondfo ផលិតនៅប្រទេសចិន ដែលមានគុណភាពល្អនិងតម្លៃសមរម្យ។ ដូចនេះ ក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស រោងចក មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង ភ្នាក់ងារចែកចាយ និងសាធារណជន អាចបញ្ជាទិញចាប់ពី ១ប្រអប់ឡើងទៅ នូវឧបករណ៍តេស្តរហ័សចំនួន ២ប្រភេទដូចខាក្រោម៖

១. ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ Asan Easy Test ផលិតនៅប្រទេសកូរ៉េ ១ប្រអប់ មាន ២៥ឧបករណ៍តស្ត ហើយ១ឧបករណ៍តេស្ត តម្លៃ ២,៩ ដុល្លារអាមេរិក (ត្បារយកសំណាកពីក្នុងរន្ធច្រមុះ) ២. ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ Wondo ផលិតនៅប្រទេសចិន ១ប្រអប់ មាន២០ឧបករណ៍តស្ត ហើយ១ឧបករណ៍តេស្ត តម្លៃ ២ ដុល្លារអាមេរិក (ត្បាររាក់ៗពីក្នុងរន្ធច្រមុះ ដើម្បីយកសំណាក)។

ដើម្បីបញ្ជាទិញឧបករណ៍តេស្ដរហ័សទាំងពីរប្រភេទខាងលើ សូមចូលទៅកាន់ប្រព័ន្ធស្វ័យប្រវត្តិកម្មដែល មានតំណភ្ជាប់ www.mptc.gov.kh/rt ឬ www.store.tovpet.com ឬអញ្ជើញមកដោយផ្ទាល់នៅទីស្តីការ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលមានអាសយដ្ឋាន អគារលេខ១៣ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ៕

អត្ថបទដែលជាប់ទាក់ទង