ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមប្រឹក្សាខណ្ឌចំការមន លើកយករបៀបវារៈ ជាច្រើនមកពិនិត្យ អនុម័ត និងប្រកាសជាផ្លូវការ ប្រធាន អនុប្រធានការិយាល័យជាច្រើនរូប..!

31

ភ្នំពេញ៖នៅសាលាខណ្ឌចំការមននាតំបន់កោះពេជ្រកាលពីព្រឹកថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២១នេះរដ្ឋបាលខណ្ឌចំការមននៃរាជធានីភ្នំពេញបានរៀបចំបើកកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខណ្ឌចំការមនលើកទី២៨ អាណត្តិទី៣ដើម្បីពិនិត្យ និងអនុម័តលើបៀបវារៈសំខាន់ៗដូចខាងក្រោមនេះហើយពិធីកិច្ចប្រជុំដោយមានការចូលរួមពីសំណាក់លោកព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន និង លោកថេង សុថុល អភិបាលខណ្ឌចំការមន។

កិច្ចប្រជុំថ្ងៃនេះដោយលើកយកនូវរបៀបវារៈសំខាន់ៗមកពិនិត្យនិងអនុម័តដូចតទៅពោលគឺទី១-ពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សាខណ្ឌចំការមន អាណត្តិទី៣ នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១
ទី២-ពិនិត្យ និងអនុម័ត សេចក្ដីព្រាងរបាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០២១ និងទិសដៅអនុវត្តការងារប្រចាំត្រីមាសទី៤ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌចំការមន

ទី៣- ពិនិត្យ និងអនុម័តសេចក្ដីព្រាងគម្រោងចំណូល-ចំណាយថវិកា ឆ្នាំ២០២២ របស់រដ្ឋបាលខណ្ឌចំការមន

ទី៤-ពិនិត្យ និងអនុម័តទម្រង់(កសខ១) កម្មវិធីពានរង្វាន់សេវាសង្គមរបស់រដ្ឋបាលខណ្ឌចំការមន
ទី៥-ពិនិត្យ និងអនុម័តការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការ បុគ្គលិក ប្រចាំខែសីហា ឆ្នាំ២០២១ របស់រដ្ឋបាលខណ្ឌចំការមន និង
ទី៦-បញ្ហាផ្សេងៗ ។

ឆ្លៀតក្នុងឳកាសនោះផងដែរលោកថេង សុថុល អភិបាលខណ្ឌចំការមនបានប្រកាសជាផ្លូវការដោយតែងតាំង និង ប្រគល់ភារកិច្ចជូនមន្ត្រីរាជការនៃរដ្ឋបាលខណ្ឌចំការមន ជាប្រធានការិយាល័យផែនការ និង ហិរញ្ញវត្ថុ, ប្រធានការិយាល័យលេខាធិការក្រុមប្រឹក្សា, អនុប្រធានការិយាល័យរដ្ឋបាល និងបុគ្គលិក, អនុប្រធានការិយាល័យច្រកចេញចូលតែមួយ, និង អនុប្រធានសណ្ដាប់ធ្នាប់ខណ្ឌចំការមនផងដែរ។

លោកថេង សុថុល អភិបាលខណ្ឌចំការមនបានមានមតិលើកឡើង ដោយសង្កត់ធ្ងន់ថាក្រោយពីកិច្ចប្រជុំក្រុមប្រឹក្សាខណ្ឌនាថ្ងៃនេះសូមអស់លោក .លោកស្រី ដែលមានវត្តមានមកចូលរួមស្ដាប់កិច្ចប្រជុំពេលនេះត្រូវអនុវត្តន៍តាមស្មារតីនៃកិច្ចប្រជុំនិងខ្លឹមសារនៃរបៀបវារៈខាងលើនេះអោយមានប្រសិទ្ធិភាពខ្ពស់ពិសេសអស់លោក .លោកស្រីដែលទើបទទួលបាននូវមុខតំណែងថ្មីនៅថ្ងៃនេះត្រូវអនុវត្តន៍ការងារតាមតួនាទីភារៈកិច្ចរបស់ខ្លួនដែលថ្នាក់លើ ប្រគល់ជូនអោយបានល្អផុលផុស សកម្មការងារក្នុងរដ្ឋបាលខណ្ឌនិងបម្រើការងារ ជូនដល់ប្រជាជនក្នុងមូលដ្ឋានផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង