ឃាត់ខ្លួនមនុស្សប្រុស ស្រី៣០នាក់ក្នុងប្រតិបត្តការណ៍ចុះបង្ក្រាបក្លឹបយីហោ បាត់អូន នៅទួលគោក
ភ្នំពេញ៖ មនុស្សប្រុស ស្រីចំនួន៣០នាក់ត្រូវបាន គណ:បញ្ជាការឯកភាពខណ្ឌទួលគោកដឹកនាំបញ្ជាផ្ទាល់ពី លោក ជា ពិសី ជាប្រធាន បានចុះបង្ក្រាប ដោយឃាត់ខ្លួនមនុស្សប្រុស ស្រី៣០នាក់ ពាក់ព័ន្ធនិងការមិនគោរពតាមសេចក្តីណែនាំរបស់អាជ្ញាធររាជធានីភ្នំពេញ លេខ:៣០២/២១សសរ ដែលហាមឃាត់ចំពោះសកម្មភាពមុខរបរដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជម្ងឺកូវីដ–១៩។
ប្រតិបត្តិការណ៍នេះបានធ្វើឡើង កាលពីរាត្រីថ្ងៃទី២៩ កញ្ញា ២០២១ នៅទីតាំងភោជនីយ៏ដ្ឋាន បាត់កូន Batoun” ស្ថិតនៅទីតាំងផ្ទះលេខ២ ផ្លូវលេខ៣៣៧ ក្រុមទី២៦ ភូមិទី០៦ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
មន្ត្រីរដ្ឋបាលខណ្ឌទួលគោកបានអោយដឹងថា
នៅវេលាយប់ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២១ កំលាំងគណ:បញ្ជាការឯកភាពខណ្ឌដឹកនាំបញ្ជាផ្ទាល់ដោយ លោក ជា ពិសី បានចុះពិនិត្យទីតាំងភោជនីយ៍ដ្ឋាននានាក្នុងមូលដ្ឋានខណ្ឌ ដេីម្បីទប់ស្កាត់ អប់រំដល់ម្ចាស់អាជីវកម្មអោយចូលរួមទប់ស្កាត់បង្ការការរីករាលដាលជំងឺឆ្លងកូវុីដ-១៩ និងគោរពតាមវិធានសុខាភិបាល ។
ខណៈដែលក្រុមប្រតិបត្តិការចុះមកដល់ក្លឹប បាត់កូន Batoun” បានឃើញសកម្មភាពជួបជុំផឹកស៊ីនៅក្នុងហាងចំនួន០៣តុ និងមាន ការចាក់ភ្លេងកំដរអារម្មណ៍ ក្នុងនោះមានភ្ញៀវចំនួន១៨នាក់ ស្រី០៧នាក់ និងបុគ្គលិកចំនួន១២នាក់ស្រី០៥នាក់ នៅក្នុងលើតុទាំង៣នោះមានឃើញកែវស្រា និងជបស្រា របស់ភ្ញៀវទាំង៣តុ ពេលនោះក្រុមប្រតិបត្តិការបានធ្វើការបង្ក្រាបជាក់ស្ដែងតែម្តង ពាក់ព័ន្ធមិនគោរពតាមសេចក្តីណែនាំរបស់អាជ្ញាធររាជធានីភ្នំពេញលេខ:៣០២/២១សសរ ដែលហាមឃាត់ចំពោះសកម្មភាពមុខរបរដែលមានហានិភ័យខ្ពស់ ។
ចំពោះអ្នកពាក់ព័ន្ធទាំងនោះ ត្រូវបានពិនិត្យយកសំណាកពីក្រុមគ្រូពេទ្យជាលទ្ធផលអវិជ្ជមានទាំងអស់ ក្រោយពីពិនិត្យរួចរាល់កំលាំងអធិការដ្ឋាននគរបាលខណ្ឌបានអនុវត្តន៍ទៅតាមនីតិវិធីច្បាប់៕