ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដាក់នាយនគរបាលជាន់ខ្ពស់ចំនួន១០រូប ឲ្យចូលនិវត្តន៍

91


ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨នេះ បានទូលថ្វាយព្រះមហាក្សត្រ ស្នើសុំដាក់នាយនគរបាលជាន់ខ្ពស់ ចំនួន១០រូបឲ្យចូលនិវត្តន៍។

នៅក្នុងលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានបង្ហាញថា នាយនគរបាលជាន់ខ្ពស់ទាំង១០រូបរួមមាន៖ នាយឧត្តមសេនីយ៍ ម៉ៅ​ ប៊ុនណារិន, នាយឧត្តមសេនីយ៍ សុខ ផល, នាយឧត្តមសេនីយ៍ ម៉ៅ ច័ន្ទតារា, នាយឧត្តមសេនីយ៍ ថោង សំអាត, នាយឧត្តមសេនីយ៍ ផាង ពៅ, នាយឧត្តមសេនីយ៍ មួន សារ៉ន, នាយឧត្តមសេនីយ៍ សួស អង្គារ៍, នាយឧត្តមសេនីយ៍ ជួន សុវណ្ណ, នាយឧត្តមសេនីយ៍ ឯម សំណាង និងនាយឧត្តមសេនីយ៍ លី គឹមឡុង៕

អត្ថបទដែលជាប់ទាក់ទង