ដើមអម្ពិលបារាំងដ៏ធំមួយដើម ដួលរលំកាត់ទទឹងផ្លូវ តែមិនបង្កគ្រោះថ្នាក់ ដល់អ្នកដំណើរឡើយ..!
ភ្នំពេញ៖លោកស្រីសុិន រតនា អភិបាលរងខណ្ឌបឹងកេងកងបានអោយដឹងថា បន្ទាប់ពីមានដើមអម្ពិលបារាំងដ៏ធំមួយដើម បានបាក់ដួលរលំកាត់ទទឹងផ្លូវលេខ២០៥ នៅរសៀលថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២១នេះ នៅក្នុងមូលដ្ឋានសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញ។
ក្រោយពីដើមអម្ពិលបារាំងបាក់ដួលរលំកាត់ទទឹងផ្លូវ ពេលនោះលោកអភិបាលខណ្ឌបឹងកេងកងធឹម សំអាន បានអោយកម្លាំងសន្តិសុខប្រជាការពារខណ្ឌ ដែលដឹកនាំការងារនេះដោយ លោកស្រីអភិបាលរងខណ្ឌបឹងកេងកងសុិន រតនាចុះទៅដល់កន្លែងកើតហេតុភ្លាមរួចអោយ កម្លាំងប្រជាការពារចុះមកអាកាត់ដើមអម្ពិលបារាំងដែលដួលរលំមកលើផ្លូវដោយកាប់យកចេញដើម្បីបញ្ចៀសរាល់ការកកស្ទះចរាចរណ៍ផងដែរ។នេះគឺជាការគិតគូរខ្ពស់ពីសំណាក់ លោកអភិបាលខណ្ឌបឹងកេងកងធឹម សំអាន ពីសុខទុក្ខបងប្អូនប្រជាជននៅក្នុងមូលដ្ឋាននិង បងប្អូនជាអ្នកដំណើរតាមមធ្យោបាយនានា ផងដែរពោលគឺដើមអម្ពិលបាក់រលំ មកលើផ្លូវភ្លាមគឺកម្លាំងអាជ្ញាធរខណ្ឌបឹងកេងកង ចុះទៅអាកាប់ដើមអម្ពិលបារាំងនោះ ចេញភ្លាមដើម្បីអោយចរាចរណ៍ដំណើរការជាប្រក្រតី។
លោកស្រីអភិបាលរងខណ្ឌបឹងកេងកងសុិន រតនា បានប្រាប់អោយដឹងដែរថាចំពោះ ករណីដើមអម្ពិលបាក់ដួលរលំមក លើផ្លូវខាងលើនេះមិនបង្កគ្រោះថ្នាក់ ដល់មនុស្សម្នាអ្វីឡើយពោល គឺបាក់តែដើមអម្ពិលបារាំងតែប៉ុណ្ណោះ។នេះគឺជាសំណាងមួយ ក្នុងមួយពាន់គ្រោះថ្នាក់៕