កម្លាំងល្បាត នៃនគរបាលខណ្ឌប្ញស្សីកែវ ឃាត់ជនសង្ស័យ លួចកាត់ខ្សែភ្លើងអ្នកភូមិ
ភ្នំពេញ ៖ កម្លាំងល្បាតនៃនគរបាលខណ្ឌប្ញស្សីកែវ ឃាត់ជនសង្ស័យលួច កាត់ខ្សែភ្លើងអ្នកភូមិ កាលវេលាម៉ោង ១៣ និង១០នាទី ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២១ នៅចំណុចផ្ទះលេខ៧៩ក ផ្លូវបេតុង ក្រុមទី ០៧ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។
លោក ហ៊ាង ថារ៉េត អធិការខណ្ឌ បានអោយដឹងថា ជនរងគ្រោះ ឈ្មោះ អ៊ុក ផាត ភេទប្រុស អាយុ ៥៨ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅកន្លែងកេីតហេតុ ។
ជនសង្ស័យឈ្មោះ ស៊ុន កក្កដា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ គ្មាន មានទីលំនៅ មិនពិតប្រាកដ (មានសារធាតុ ញៀន ) អវិជ្ជមានកូវិដ។ ហើយបានដក ហូតវត្ថុតាង មានខ្សែភ្លេីងមួយខ្សែ និងកន្រ្តៃកាត់លួសចំនួនមួយផងដែរ ។
សមត្ថកិច្ច បញ្ជាក់ថា នៅថ្ងៃកេីតហេតុ ជនសង្ស័យដើរ មកដល់ចំនុចកើតហេតុ បានធ្វើសកម្មភាពលួច កាត់ខ្សែភ្លេីងរបស់ប្រជាពលរដ្ឋ នៅចណុចកើតហេតុខាងលើ ពេលធ្វេីសកម្មភាពរួចបានដេីរចេញមកវិញ ជួបជាមួយកំលាំងល្បាត សង្ស័យឃាត់សួរនាំ ជនសង្ស័យបានឆ្លេីយសារភាពថា រូបខ្លួនបានលួចកាត់ខ្សែភ្លេីង ភ្លាមៗនោះសមត្ថកិច្ចយេីងបាន នាំខ្លួនជនសង្ស័យទៅចង្អុលកន្លែងកេីតហេតុ និងទំនាក់ទំនងទៅជនរងគ្រោះ មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ឫស្សីកែវ ។
ចំពោះមុខផ្នែកជំនាញខណ្ឌ ប៉ុស្តិ៍ ជនសង្ស័យកំពុងសាកសួរយកចម្លេីយ កសាងសំណុំរឿងបញ្ចូនទៅ សាលាដំបូងរាជធានីភ្នំពេញ ដេីម្បីអនុវត្តន៍តាមនីតិវិធី ៕