វគ្គសាមគ្គីអូឡាំពិក ស្តីពីគ្រូបង្វឹកកីឡាហុកគី ៖សិក្ខាកាមចំនួន ៣៦ភាគរយ បានទទួលនិទ្ទេសល្អណាស់
ភ្នំពេញ៖ វគ្គសាមគ្គីអូឡាំពិក ស្តីពីគ្រូបង្វឹកកីឡាហុកគី កម្រិត១ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា (NOCC) បានបញ្ចប់ដោយជោគជ័យនាល្ងាច ថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២១នេះ បន្ទាប់ពីដំណើរការ១សប្តាហ៍មកនេះ។ រីឯចំពោះលទ្ធផលនៃការសិក្សា
មានសិក្ខាកាម៩រូបបានទទួនិទ្ទេសល្អណាស់ គឺស្មើនឹង៣៦ភាគរយ សិក្ខាកាមចំនួន១០រូបស្មោះនឹង៤០ភាគរយបានទទួលនិទ្ទេសមធ្យម និង
សិក្ខាកាមចំនួន៦រូបស្មើនឹង២៤ភាគរយបានទទួលនិទ្ទេសមធ្យម ។
វគ្គសិក្សានេះមានសិក្ខាកាមជាគ្រូបង្វឹកនិងកីឡាការិនីជម្រើសជាតិសរុបចំនួន២៥នាក់ក្នុងនោះមាននារី១៧នាក់ដោយបង្ហាត់បង្រៀនពីគ្រូឧ
ទ្ទេសបរទេស៣នាក់តាមប្រព័ន្ធ Zoom ជាជនជាតិប៉ាគីស្ថាន២នាក់និងគ្រូអេហ្ស៊ីបម្នាក់។
លោកកាំងសុធាអគ្គលេខាធិការសហព័ន្ធកីឡាហុកគីកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះការខិតខំក្រេបជញ្ជក់ចំណេះដឹងរបស់ លោកគ្រូអ្នកគ្រូកីឡាការិនីជម្រើសជាតិ ដឹងពីគ្រូឧទ្ទេសបរទេស។វគ្គសិក្សានេះពិតជាមានសារៈសំខាន់ ណាស់ដែលសហព័ន្ធមានឱកាសទទួលបានការបណ្ដុះបណ្ដាលនេះ ហើយតាមរយៈវគ្គនេះ គឺជាចំណែកដ៏សំខាន់ផងដែរ ដើម្បីឲ្យសហព័ន្ធពង្រីកវិសាលភាពកាន់តែធំ ដើម្បីត្រៀមឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
សហព័ន្ធកីឡាហុកគីកម្ពុជាទទួលបានកិត្តិយស សម្រាប់ដំណើរឆ្ពោះទៅ ស៊ីហ្គេម ២០២៣នេះ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាគណៈកម្មការជាតិអូឡាំពិកកម្ពុជា (NOCC)។
សូមបញ្ជាក់ថាវគ្គសិក្សាសាមគ្គីអូឡាំពិកស្តីពីគ្រូបង្វឹកកីឡាហុកគីកម្រិត១នេះអាចដំណើរការបានតាមរយៈការឧបត្ថម្ភគាំទ្រពីអង្គការសាមគ្គីអូឡាំពិក(OS)ក្រោមការសម្របសម្រួលពីគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា(NOCC)និងគ្រូឧទ្ទេសផ្តល់ដោយសហព័ន្ធកីឡាហុកគីអន្តរជាតិ (FIH)។
វគ្គគ្រូបង្វឹកកីឡាហុកគីនេះ ផ្តោតសំខាន់លើមេរៀនសំខាន់ៗដូចជា សេចក្តីផ្តើមនៃកីឡាហុកគី តួនាទីគ្រូបង្វឹក ការគ្រប់គ្រងហានិភ័យ (Risk Management) ការត្រៀមបម្រុងរបស់គ្រូបង្វឹក ការហាមប្រើប្រាស់សារជាតិញៀន (Anti-Doping) បទបញ្ជាការប្រកួតហ្គេម ការស៊ុតបាល់ ការបញ្ជូនបាល់ ការទទួល ការស៊ុតបញ្ចូលទី ការការពារ និងអ្នកចាំទីជាដើម៕