អភិបាលខណ្ឌប្ញស្សីកែវ ជួបសំណេះសំណាលនិង លើកទឹកដល់មន្ត្រីរាជការទាំងអស់ ក្នុងឱកាសអបអរសាទរ ពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ
ភ្នំពេញ៖នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌឫស្សីកែវ បានរៀបចំពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការទាំងអស់ ក្នុងឱកាសអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះក្រោមអធិបតីភាពលោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ។
ក្នុងឱកាសនោះ រដ្ឋបាលខណ្ឌឫស្សីកែវដែលមានលោកឯក ឃុនដឿន ជាអភិបាលខណ្ឌបានផ្តល់ការលើកទឹកចិត្តជូនមន្ត្រីក្នុងម្នាក់ៗទទួលបាន ថវិកា ៥០,០០០រៀល អង្ករ ២៥គីឡូក្រាម ទឹកក្រូចកន្លះកេស និង សាប៊ូ ១ដុំ ។
ក្នុងឱកាដនោះដែរ លោកអភិបាលខណ្ឌបានផ្តាំផ្ញេីអោយមន្ត្រីទាំងអស់បន្តអនុវត្តវិធានសុខាភិបាល និង អនុវត្តអោយបាននូវ ៣កុំ និង ៣ការពារ៕