អភិបាលខណ្ឌបឹងកេងកង យកនំអន្សមចែកជូន ដល់មន្រ្តីសាលាខណ្ឌ និងសង្កាត់ទាំង៧ នាឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ..!
ភ្នំពេញ៖លោកស្រីអភិបាលរងខណ្ឌបឹងកេងកងសុិន រតនា បានប្រាប់អោយដឹងនៅព្រឹកថ្ងៃទី០១ខែតុលាឆ្នាំ២០២១នេះថា
ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌដែលជាបុណ្យប្រពៃណីខ្មែរយើងតាំងពីបុរមបុរាណតរាងមកហើយបងប្អូនយើងគាត់តែងតែនាំគ្នាធ្វើចង្ហាន់និងចតុបច្ច័យ .ទេយ្យទានទៅប្រគេនដល់ព្រះសង្ឃនៅតាមទីវត្តអារាមនានាទៅតាមជំនឿរាងៗខ្លួនហើយ។
ក្នុងនោះរដ្ឋបាលខណ្ឌបឹងកេងកងក្រោមការ ដឹកនាំដ៏ឈ្លាសវ៉ៃពីសំណាក់លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញដោយមានការអញ្ជើញចូលរួមពីគណៈអភិបាលខណ្ឌបានយកនំអន្សមមកចែកជូនដល់លោក-លោកស្រីជាចៅសង្កាត់ទាំង០៧ ក្នុងភូមិសាស្រ្តខណ្ឌបឹងកេងកងព្រមទាំងអ្នកបម្រើការងារនៅសាលាខណ្ឌបឹងកេងកងផងដែរប្រកបដោយបរិយាកាសរីករាយពោលគឺយើងនាំគ្នាពិសានំអន្សមខ្មែរដែលមានរសជាតិឆ្ងាញ់ពិសាទុកជាការអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌប្រពៃខ្មែរយើងតាំងពីដើមរាងមក។
ក្នុងនោះអស់លោក លោកស្រីអ្នកបម្រើការងារនៅសាលាខណ្ឌនិងអស់លោក លោកស្រីជាចៅសង្កាត់ទាំងអស់ក្នុងមូលដ្ឋានខណ្ឌបឹងកេងកងសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅដល់លោកអភិបាលខណ្ឌបឹងកេងកងធឹម សំអាន ដែលជានិច្ចកាលតែងតែមានការគិតគូដល់ប្រជាជនក្នុងមូលដ្ឋាននិងកូនចៅក្រោមឱវាទស្របនឹងទ្រឹស្ដីមួយបានលើកឡើងថាលោកអភិបាលខណ្ឌខ្ញុំ គាត់មានការគិតគូប្រជាជននិងមន្រ្តីក្រោមវាទជាធំ ដោយក្ដីមេត្តា ផ្ដល់ស្នាមញញឹមដល់ពួកគាត់ផងណា ដោយពោលវាចា៎!ទន់ភ្លន់កក់ក្ដៅ!។
ឆ្លៀតក្នុងឱកាសនោះផងដែរលោកអភិបាលខណ្ឌបឹងកេងកងធឹម សំអាន ដោយសូមអោយបងប្អូនបន្ដចូលរួមអនុវត្ដវិធានការរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា«៣ការពារ និង៣កុំ»គឺដើម្បីសុវត្ថិភាពដល់យើងទាំងអស់គ្នា៕