ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌដង្កោលើកទឹកចិត្ តដល់កងកំលាំងសន្តិសុខ សណ្ដាប់ធ្នាប់ខណ្ឌ ដោយឧបត្ថម្ភជា សម្ភារៈ និងថវិកាមួយចំនួនក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

72

 

ភ្នំពេញ៖នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌដង្កោ បានរៀបចំពិធីសំណេះសំណាលជាមួយកងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ក្រោមអធិបតីភាពលោកស្រី គឹម ញឹបអភិបាលខណ្ឌដង្កោ។
នាឱកាសនោះលោកស្រីអភិបាល ក៏បានកោតសសើរដល់កងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ដែរខិតខំបំពេញការងារកន្លងមក ហើយក៏មានសំណូមពរអោយខិតខំបន្តបំពេញការងារ ដើម្បីបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌដង្កោ។
ក្នុងឱកាសនោះដែរលោកស្រីអភិបាលបាន ឧបត្ថម្ភជាសម្ភារៈ និងថវិកាមួយចំនួនក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង