អភិបាលខណ្ឌប្ញស្សីកែវ នាំអំណោយចែកជូន ប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន ៤០ គ្រួសារ រស់នៅសង្កាត់ទួលសង្កែទី១ និងសង្កាត់ប្ញស្សីកែវ
ភ្នំពេញ៖នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ នាវត្តឧត្តរាវត្គីណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌប្ញស្សីកែវ បានរៀបចំពិធីចែក អំណោយដ៏ថ្លៃថ្លាបំផុត របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ ប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន ៤០ គ្រួសារ រស់នៅសង្កាត់ទួលសង្កែទី១ និងសង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
ពិធីនោះប្រារព្ធឡើងក្រោមអធិបតីភាព លោក ឯក ឃុនដឿន អភិបាលខណ្ឌប្ញស្សីកែវ និងលោក ស៊ូ សោគន្ធ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ ដោយមានការចូលរួមពី លោក ស៊ូ សារ៉ាត់ អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ លោក លោកស្រី ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ និងក្រុមការងារ ក.ក្រ.ក សង្កាត់។
ក្នុងឱកាសចុះសួរសុខទុក្ខនិងចែកអំណោយនេះចំពេលរដូវភ្ជុំបិណ្ឌផង ក្រុមការងារ បានពាំនាំនូវ អំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្ដេចប្រធានកាកបាទក្រហមកម្ពុជាទៅឧបត្ថម្ភដល់ បងប្អូនទាំង ៤០ គ្រួសារ ដោយក្នុង ០១ គ្រួសារៗ ទទួលបាន រួមមាន ៖ អង្ករ ២៥ គ.ក មី ០១ កេស ត្រីខ ០១ យួរ ទឹកស៊ីអ៉ីវ ០១ យួរ ម៉ាស់ ២៥ សន្លឹក និងថវិកា ចំនួន ២០.០០០ រៀល៕