ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ពាន៧កន្លែង នៅប្រឡាយទួលពង្រ១ ស្ថាបនារួចរាល់១០០ភាគរយហើយ

83

ភ្នំពេញ៖ ស្ពានចំនួន៧កន្លែង នៅប្រឡាយទួលពង្រ១ ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ក្រុមការងារបានស្ថាបនារួចរាល់១០០ភាគរយហើយ ដែលធ្វើអោយតំបន់ធ្លាប់លិចលង់ខ្លាំង លែងលិចលង់ធ្ងន់ធ្ងរដូចពេលមុនៗទៀត។

  ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញលោកសាំ ពិសិដ្ឋ បានមានប្រសាសន៍អោយដឹងនៅថ្ងៃទី០១តុលា នេះថា ដោយមានការណែនាំនិងចង្អុលបង្ហាញពីលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញសហការជាមួយមន្ទីរធនធានទឹកនិងអាជ្ញាធរចណ្ឌពោធិសែនជយ័ បានដាក់គ្រឿងចក្រកាយស្តារប្រឡាយទួលពង្រទី១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ទំហ៊ំ ៨ម៉ែត្រនិងជម្រៅ២ម៉ែត្រ ធ្វើស្ពានចំនួន៧កន្លែង និងបុកសុីផាយតាមមាត់ប្រឡាយមេ ការពារដីបាក់ គិតមកដល់ត្រឹមថ្ងៃទី០១ តុលា នេះ ការដ្ឋានធ្វើស្ពាន៧កន្លែងបានបញ្ចប់ ១០០ភាគរយហើយ

  លោកបន្តថា ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ ក្នុងការបង្ហូរទឹក រំដោះទឹកជន់ពីផ្លូវជាតិលេខ៣ក្នុងភូមិសាស្ត្រខណ្ឌមានជយ័ទៅកាន់បឹងជេីងឯកនិងបន្តហូរទៅកាន់ស្ទឹងជ្រៅ គំរោងការនេះ បានកាត់បន្ថយ ជំនន់ទឹកភ្លៀងបានមួយកំរិតធំ។

   គម្រោង ស្តារប្រឡាយទួលពង្រ១ ជាប្រឡាយបេតុងនេះ មានទទឹង ៨ម៉ែត្រ បណ្ដោយ ៤៥៤៥ម៉ែត្រ ចាប់ពីភូមិព្រៃព្រីងខាងត្បូងដល់បុរីជីបម៉ុង។ ដាក់លូប្រអប់ទំហំ ,៦៥ម៉ែត្រគុណនឹង២,៦៥ម៉ែត្រ មានចំនួន៣ជួរប្រវែង៤៤៥ម៉ែត្រចាប់ពីបុរីជីពម៉ុងដល់ប្រឡាយបឹងហា។ ដាក់លូប្រអប់ស្របតាមផ្លូវជាតិលេខ៣ ទំហំ ៦ម៉ែត្រគុណនឹង២ ម៉ែត្រប្រវែង១២២០ម៉ែត្រ  ចាប់ពីបូរីGreen Vill ដល់ដើមប្រឡាយទួលពង្រ និងដាក់លូជ្រុងចំណុចផ្លូវឆ្លងកាត់មានចំនួន៧កន្លែងផងដែរ

  គួរបញ្ជាក់ថា ការដ្ឋានធ្វើស្ពានចំនួន៧កន្លែង និងបុកសុីផាយតាមមាត់ប្រឡាយមេ ការពារដីបាក់ នៅប្រឡាយទួលពង្រ១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យនេះ បានធ្វើពិធីក្រុងពាលីតាមបែបសាសន៍ ជាមួយក្រុមហ៊ុនទទួលម៉ៅការ កាលពីថ្ងៃទី២១ មិនាឆ្នាំ២០២១ ក្រោមវត្តមានលោកហែម ដារិទ្ធិ អភិបាលខណ្ឌពោធិសែនជ័យ។

  លោកសាំ ពិសិដ្ឋ ក៏បានបញ្ជាក់បន្ថែមទៀតថា ឆ្នាំនេះ រដ្ឋបាលហើយធានីភ្នំពេញ បានធ្វើការស្ដារប្រឡាយ លូជាច្រើនខ្សែ ជាមួយនឹងការដាក់ប្រព័ន្ធលូខ្នាតធំជាច្រើនខ្សែផងដែរ ដែលបានធ្វើឲ្យតំបន់ដែលធ្លាប់លិច នៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ដូចជានៅខណ្ឌដង្កោ បានបន្ថយនូវការលិចលង់យ៉ាងច្រើន ជាក់សម្ដែងនៅឆ្នាំនេះ បុរីពិភពថ្មីត្រពាំងថ្លឹង៣ ដែលធ្លាប់តែលិច គឺមិនមានការលិចលង់ដូចបណ្ដាឆ្នាំមុនទៀតនោះទេ ដោយឡែកនៅតំបន់វត្តភ្នំ ក៏លែងទទួលរងការលិចលង់ទៀតដែរ ដោយសារតែតំបន់នេះ គម្រោងហិរញ្ញប្បទានឥតសំណងសម្រាប់ការការពារទឹកជំនន់និងការកែលម្អប្រព័ន្ធប្រឡាយលូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤របស់ចៃកា ត្រូវបានបញ្ចប់ហើយដែរនោះ

 

អត្ថបទដែលជាប់ទាក់ទង