លោកនុត ពុធដារ៉ា អញ្ជើញប្រកាស ចូលកាន់មុខតំណែង អភិបាល រងស្រុក និងនាយករដ្ឋបាលស្រុកល្វាឯមថ្មី
កណ្ដាល៖នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលរងខេត្តកណ្តាល តំណាងលោកអភិបាលខេត្តកណ្តាល បានចូលរួមជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុកល្វាឯម និងនាយករដ្ឋបាល នៃរដ្ឋបាលស្រុកល្វាឯម។
គួរបញ្ជាក់ថា៖ យោងតាមសំណើរបស់រដ្ឋបាលខេត្តកណ្តាល ក្រសួងមហាផ្ទៃបានសម្រេចតែងតាំង លោក ញឹក សាត នាយករដ្ឋបាលស្រុកល្វាឯម ជាអភិបាលរង នៃគណៈអភិបាលស្រុកល្វាឯម និងតែងតាំង លោក ចាន់ គឿយ ជានាយករដ្ឋបាលស្រុកល្វាឯម ជំនួសលោក ញឹក សាត៕