ក្រុមហ៊ុនឧសថ «Merck»សង្ឃឹមថាថ្នាំ «molnupiravir» នឹងអាចព្យាបាលកូវីដអោយចប់
បរទេស៖ វេបសាយបរទេសបានផ្សាយ ពីស្រុកអាមេរិចនៅថ្ងៃទី១តុលានេះថាក្រុមហ៊ុនឧសថយ«Merck»ដែលមានភាគហ៊ុនជាមួយ ក្រុមហ៊ុនRidgeback Biotherapeuticsបានផ្សព្វផ្សាយកាលពីថ្ងៃសុក្រថា «ខ្លួនបានធ្វើពិសោធន៍ទៅ លើថ្នាំព្យាបាលកូវីដឈ្មោះ «molnupiravir» និងទទួលបានលទ្ធផលថា ថ្នាំនេះពិតជាមានសមត្ថភាព បន្ធូរអការៈជំងឹមិនអោយចូលពេទ្យ និងបន្ធូរមិនអោយជំងឹវិវត្តន៍ទៅ ធ្ងន់រហូតស្លាប់បានដល់ ទៅ៥០ភាគរយ។
ក្រុមហ៊ុននៅបានអះអាងថា ដោយបានធ្វើពិសោធន៍ជាមួយអ្នកជំងឹកូវីដ កាលពីថ្មីៗនេះ នាំអោយមានជំនឿថាថ្នាំនេះ គឺជាថ្នាំព្យបាលកូវីដដំបូង និងជាជំហានដ៏សំខាន់ឈាន ទៅទប់ស្កាត់ការរាតត្បាត ជំងឹកូវីដនេះបាន។