គ្រោះថ្នាក់ចរាចរ ខែសីហា២០១៨ ២៥៧លើក ស្លាប់ចំនួន ១២២នាក់ , មិនពាក់មួកសុវត្ថិភាព ស្លាប់៧១នាក់
ភ្នំពេញ ៖របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស បានបញ្ជាក់ថា ក្នុងរយៈពេល៣១ គឺថ្ងៃទី១-៣១ ខែសីហា ឆ្នាំ២០១៨ កើតឡើងចំនួន ២៥៧លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន ១២២នាក់ របួសសរុប ៣៣៥នាក់ របួសធ្ងន់ ២២០នាក់ របួសស្រាល ១១៥នាក់ ។
មូលហេតុនៃគ្រោះថ្នាក់ គឺល្បឿន ១០៩លើក ស្លាប់៦០នាក់ ស្រវឹង ៩លើក ស្លាប់៤នាក់ ប្រជែង ២៥លើក ស្លាប់១៤នាក់ មិនប្រកាន់ស្តាំ ៤០លើក ស្លាប់១៥កាន់ មិនគោរពសិទ្ធិ៤៤លើកស្លាប់១៥នាក់ បត់គ្រោះថ្នាក់ ១៨លើកស្លាប់៤នាក់ កត្តាយាន ១០លើកស្លាប់១០នាក់ ងងុយដេក២លើក។ ចំណែករាជធានីខេត្តដែលគ្រោះថ្នាក់និងរងគ្រោះច្រើនជាងគេ គឺបន្ទាយមានជ័យ ១៤លើក ស្លាប់១៣នាក់ របួស៩នាក់ ភ្នំពេញ ៣៨លើក ស្លាប់១២នាក់ របួស៤០នាក់ និងខេត្តកំពង់ចាចម ១៥លើកស្លាប់១០នាក់ របួស១១នាក់ រីឯផ្លូវជាតិដែលគ្រោះថ្នាក់ច្រើនជាងគេផ្លូវជាតិលេខ៦ ស្លាប់២១នាក់ ផ្លូវជាតិលេខ៥ ស្លាប់១៣នាក់ និងផ្លូវជាតិលេខ៤ ស្លាប់១៤នាក់ ។ យានយន្តក្នុងករណីគ្រោះថ្នាក់នេះ គឺមានម៉ូតូ ១០៨គ្រឿង រថយន្តតូច ៨៩គ្រឿង រថយន្តធំ៤៩គ្រឿង ។ ក្នុងចំណោមអ្នកស្លាប់១២២នាក់ មានស្រី២១នាក់ គឺស្លាប់ដោយបើកបរម៉ូតូ៩៣នាក់ រថយន្តតូច ស្លាប់៤នាក់ រថយន្តធំ ស្លាប់២នាក់ ផ្សេងៗស្លាប់៩នាក់ ថ្មើរជើងស្លាប់១៤នាក់ ។ មិនពាក់មួកសុវត្ថិភាព ស្លាប់៧១នាក់ ក្នុងអ្នកបើកបរស្លាប់៥៨នាក់ និងអ្នករួមដំណើរស្លាប់១៣នាក់។
យោងតាមរបាយការពីនាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៥លើក(យប់២លើក) បណ្តាលឲ្យស្លាប់ ២នាក់ របួសធ្ងន់ ៦នាក់(ស្រី២នាក់) របួសស្រាល ៣នាក់ មិនពាក់មួកសុវត្ថិភាពពេលគ្រោះថ្នាក់ ១១នាក់(យប់៣នាក់) ។
នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង ៥លើកនេះ បានបង្កឲ្យមានការខូចខាតយានយន្តសរុប ១០គ្រឿង ក្នុងនោះមានម៉ូតូ ៦គ្រឿង រថយន្តតូច ២គ្រឿង រថយន្តធំ ២គ្រឿង ។
របាយការណ៍ខាងលើឲ្យដឹងបន្តថា មូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពី ល្បឿន ៣លើក(ស្លាប់២នាក់) និងមិនគោរពសិទ្ធិ ២លើក ។
គ្រោះថ្នាក់នៅលើដងផ្លូវ មានផ្លូវជាតិ ២លើក ផ្លូវខេត្ត ១លើក និងផ្លូវលំ ២លើក ។ ដោយឡែក យានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៣លើក រថយន្តតូច ១លើក រថយន្តធំ ១លើក ។
ខេត្ត-រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ៖ ខេត្តព្រះសីហនុ ២លើក ស្លាប់១នាក់ របួស១នាក់ និងខេត្តកណ្តាល ១លើក ស្លាប់១នាក់ ៕