ភេសជ្ជៈកំប៉ុងហួស សុពលភាពចំនួន ៥០៣កំប៉ុង ត្រូវបានមន្ត្រីក.ប.ប. រកឃើញនៅ ខេត្តបន្ទាយមានជ័យ
(ខេត្តបន្ទាយមានជ័យ)៖ ដើម្បីទប់ស្កាត់នូវការចរាចរ ទំនិញខូចគុណភាពដែលអាចប៉ះពាល់ដល់សុខភាពសារធារណៈ មន្ត្រីក.ប.ប. ប្រចាំខេត្តបន្ទាយមានជ័យបានចុះត្រួតពិនិត្យទំនិញតាមបណ្ដាផ្សារក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២១ នេះ ដោយបានរកឃើញភេសជ្ជៈកំប៉ុង ដែលហួសកាលបរិច្ឆេទចំនួន ៥០៣កំប៉ុង ស្មើនឹង ២៥៩.៦០គីឡូក្រាម ដែលអាជីវករដាក់តាំង លក់លើទីផ្សារ។ ក្រោយពីបានរកឃើញ ទំនិញខាងលើ មន្ត្រីជំនាញបានដកហូតយក មករក្សាទុកដើម្បីកម្ទេចចោល ព្រមទាំងបានពិន័យ និងធ្វើការណែនាំដល់ម្ចាស់ទំនិញឱ្យបញ្ឈប់ការដាក់តាំងលក់ទំនិញមិនអនុលោម៕