ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកនាំពាក្យ នៃអគ្គនាយកដ្ឋានពន្ធនាគារ ច្រានចោលទាំងស្រុង ព័ត៌មានប្រឌិតមានចរិតញុះញង់បំភ្លៃការពិតដែលឧក្រិដ្ឋជន ឈ្មោះ អេង ឆៃអ៊ាង

76

ភ្នំពេញ ៖ នៅ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ អ្នកនាំពាក្យ នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ សូមច្រានចោលទាំងស្រុង ព័ត៌មានប្រឌិតមានចរិតញុះញង់បំភ្លៃការពិតដែលឧក្រិដ្ឋជន ឈ្មោះ អេង ឆៃអ៊ាង បច្ចុប្បន្នកំពុងលាក់ខ្លួននៅបរទេស ក្រោមហេតុផលនយោបាយ បានផ្សព្វផ្សាយ កាលពីថ្ងៃអាទិត្យ ទី៣ ខែតុលា ឆ្នាំ២០២១ ពីស្ថានភាពសុខភាពរបស់ជនជាប់ឃុំឈ្មោះ ចៅ វាសនា។

លោក ចៅ វាសនា បច្ចុប្បន្នមានសុខភាពល្អធម្មតា និងទទួលការថែទាំសុខភាពពីសំណាក់មន្ត្រីសុខាភិបាល នៃមណ្ឌលអប់រំកែប្រែទី៣ ដូចជនជាប់ឃុំទូទៅដទៃទៀតដែរ។

អនុលោមតាមវិធានអប្បបរមារបស់អង្គការសហប្រជាជាតិ ឆ្នាំ២០១៥ និងច្បាប់ស្តីពីពន្ធនាគារ អគ្គនាយកដ្ឋានពន្ធនាគារបាន និងកំពុងខិតខំពង្រឹងសេវាសុខាភិបាលក្នុងពន្ធនាគារតាមរយៈការសហការយ៉ាងជិតស្និតជាមួយក្រសួងសុខាភិបាល មន្ទីរសុខាភិបាល រាជធានី-ខេត្ត និងអង្គការដៃគូ រួមមានគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ លីកាដូ ។ល។

ន័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបដោយសុភវិន្និច្ឆ័យ៕

អត្ថបទដែលជាប់ទាក់ទង