ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលចាប់មេខ្យល់ នាំពលករឆ្លងដែនខុសច្បាប់ ចំនួន 01 នាក់

84

បាត់ដំបង ៖ បើតាមរបាយការណ៍របស់លោកអនុសេនីយ៍ឯក ប៉ែត រ័ត្ន បានឲ្យដឹងថា មុខសញ្ញាមេខ្យល់នាំពលករឆ្លងដែនខុសច្បាប់ចំនួន 01 នាក់ ត្រូវបានសមត្ថកិច្ចយើងតាមប្រម៉ាញ់ស្រាវជ្រាវឃាត់ខ្លួន កសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់ ។

ដោយអនុវត្តតាមមតិដឹកនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នឹងក្រោមការដឹកនាំបញ្ជាផ្ទាល់យ៉ាងយកចិត្តទុកដាក់របស់លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន ។

នៅថ្ងៃទី 03 ខែ តុលា ឆ្នាំ 2021 វេលាម៉ោង 11និង 30 នាទី កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់តាមដានបង្ក្រាបមុខសញ្ញាមេខ្យល់នាំមនុស្សឆ្លងដែនចូលទៅប្រទេសថៃខុសច្បាប់ ចំនួន 01 ករណី ឃាត់ខ្លួនជនសង្ស័យចំនួន 01នាក់ ឈ្មោះ ហង្ស គឹមឈួន ភេទប្រុស អាយុ 30 ឆ្នាំ មានទីលំនៅ ភូមិគីឡូ13 ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលបានធ្វើសកម្មភាព ទាក់ទងជាមួយពលករ ចំនួន 08 នាក់ ស្រី ចំនួន 01 នាក់ (ក្នុងនោះក្មេង ចំនួន 02 នាក់ ប្រុស) បញ្ជូនឲ្យមេខ្យល់មិនស្គាល់អត្តសញ្ញាណ បន្តនាំឆ្លងអូរព្រំដែនកម្ពុជា-ថៃ ចូលទៅក្នុងប្រទេសថៃ កាលពីថ្ងៃទី 01 ខែ តុលា ឆ្នាំ 2021 វេលាម៉ោងប្រហែល16 និង 30 នាទី នៅចំណុចដីថៃ ជាប់មាត់អូរព្រំដែនកម្ពុជា-ថៃ ជាប់ភូមិសាស្ត្រ ភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយបានទទួលកម្រៃប្រាក់ពីរថៅកែថៃ ក្នុងម្នាក់ ចំនួន 500 បាត ។

ក្នុងកិច្ចប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យជាមេខ្យល់ចំនួន 01 នាក់ ចាត់ការបញ្ជូនទៅការិយាល័យជំនាញបន្តតាមនីតិវិធីច្បាប់ ចំពោះពលរដ្ឋទាំង 08 នាក់ ស្រី ០១ នាក់ (ក្នុងនោះក្មេងចំនួន 02 នាក់) កម្លាំងសមត្ថកិច្ចយើងបាន ធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យា និងឱ្យវិលត្រឡប់ទៅមូលដ្ឋានវិញ៕

អត្ថបទដែលជាប់ទាក់ទង