ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដំណាំក្រូចវល្លិ៍ នៅខេត្តមណ្ឌលគិរី កំពុង ទទួលបានផលល្អ និងមានទីផ្សារច្រើន ក្នុងស្រុក

263

ភ្នំពេញ៖ ម្ចាស់ចម្ការដំណាំក្រូចវល្លិ៍ កំពុង ជោគជ័យ ទាំងទីផ្សារ និងការងារដាំដុះ នៅខេត្ត មណ្ឌលគិរី មិនតែប៉ុណ្ណោះ ម្ចាស់ចំការថែមទាំង ចែករំលែកបទពិសោធន៏ ដល់កសិករផ្សេងទៀត ក្នុងការដាំឲ្យទទួលបានផលល្អ ខណៈ បច្ចុប្បនុ្នដំណាំប្រភេទនេះ កំពុងមានទីផ្សារល្អ ដោយមិនត្រឹមតែផ្គត់ផ្គង់ក្នុងខេត្តប៉ុណ្ណោះទេ គឺនាំចេញទៅខេត្តផ្សេងៗជាច្រើន ទៀត ។
លោកស្រី ប្រាក់ សាវី ម្ចាស់ចម្ការក្រូចវល្លិ៍ ដែលស្ថិតនៅក្នុងភូមិដោះក្រមុំខេត្តមណ្ឌល គិរី បានឲ្យដឹងនៅថ្ងៃទី០៥ តុលា ឆ្នាំ២០២១នេះថា ៖ លោកស្រី បានចាប់របរដាំក្រូចវល្លិ៍នេះ អស់រយ:ពេលជាង ៣ឆ្នាំមកហើយ ដើម្បីបំពេញតម្រូវការផ្គត់ផ្គង់ក្នុងខេត្ត និងនាំចេញទៅលក់នៅតាមរាជ ធានីភ្នំពេញ និងខេត្តផ្សេងៗទៀត ខណៈដែលឈ្នួញខ្លះ បានចុះទៅទិញដល់ចម្ការតែម្តង។
លោកស្រីបន្តថា សម្រាប់ប្រជាកសិករដែលចង់ដាំក្រូចវល្លិ៍ឱ្យទទួលបានផលល្អ ត្រូវសិក្សាបច្ចេកទេសដាំជាមុនសិន ទើបមិនខាតបង់ថវិកា។
លោកស្រីបានប្រាប់ពីបច្ចេកទេសដាំក្រូចវល្លិ៍ឱ្យទទួលបានផលល្អ ជាដំបូងដល់កសិករ យើងគឺត្រូវជ្រើសពូជជាមុនសិន ការរៀប ចំដីសម្រាប់ដាំដុះ ការរៀបចំរណ្ដៅសម្រាប់ដាំ ការរៀបចំបង្គោល និងទ្រើង ការបណ្ដុះគ្រាប់ ពូជ ការដាំដុះ ការថែទាំ ការដាក់ជី កត្តាបំផ្លាញមួយ ចំនួនលើដំណាំក្រូចវល្លិ៍ និង ត្រូវតប្រព័ន្ធទឹកឱ្យបានត្រឹម ត្រូវតាមបច្ចេកទេស បន្ទាប់ មកគឺ យកគ្រាប់ទៅដាំ ដាក់ជី និងក្រោយពីការដាំរយៈពេល ៧ខែ ទើបអាចប្រមូលផលបាន ។
លោកស្រីបានបន្ថែមថា ក្រូចវល្លិ៍ដែលលោកស្រីដាំក្នុងខេត្ត មណ្ឌលគិរី គឺមានរស់ជាតិឆ្ងាញ់ មិនប្រើប្រាស់ជីគីមីទេ ជាពិសេស វាគឺជាប្រភេទដំណាំផ្លែឈើ ដែលមានអត្ថប្រយោជន៍ច្រើន ចំពោះសុខ ភាពមនុស្ស ពីព្រោះក្រូចវល្លិ៍ សម្បូរសារធាតុប្រឆាំងអុក ស៊ីតកម្ម ជំរុញដល់ការផលិតស្រទាប់ខូឡាជែន ការពារស្បែកប្រឆាំងនឹងពន្លឺព្រះអា ទិត្យ កាត់បន្ថយការឈឺចាប់ដែលទាក់ទងទៅនឹងជំងឺរលាកសន្លាក់ឆ្អឹង និងជួយសម្រកទម្ងន់ ។ ពិបាកក្នុងការដាំដែលមិនមែនស្រួលទេ បើយើងនិយាយពីការថែ ទាំទឹកវា ហើយយើងប្រើជីធម្មជាតិ ហើយរដូវកាលភ្លៀងចឹងវាជូខ្លាំងចឹង ពេលណាដែលមិន សូវភ្លៀងទៅ វាមានជាតិផ្អែមទៅវាដុះ ដាល បានតែវាពិបាកដាំបន្តិច ព្រោះយើងមិនអាចដាំដីដដែលៗបានទេ។
សូមបញ្ជាក់ថា ម្ចាស់ចម្ការក្រូចវល្លិ៍របស់លោកស្រី ប្រាក់សាវី គឺបានបង្កើតឡើងតាំងពីឆ្នាំ២០១៨ លើទំហំផ្ទៃដី៣ហិកតា ដែលមានតម្លៃបោះដុំក្នុង ១គីឡូក្រាម ៥០០០រៀល និងលក់រាយ ៨០០០រៀល៕.សំរិត

អត្ថបទដែលជាប់ទាក់ទង