ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រយៈពេល២ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ខេត្តសៀមរាបទទួលបានភ្ញៀវជាង ១ម៉ឺននាក់

67

សៀមរាប៖ យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ ខេត្តសៀមរាប បានបង្ហាញ ឲ្យដឹងនៅថ្ងៃទី០៧ តុលានេះថា ៖ ស្ថាន ភាពភ្ញៀវធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាននានាក្នុងខេត្ត នៅថ្ងៃទី០៦ ខែ តុលា ឆ្នាំ២០២១ មានចំនួនប្រមាណ ១២ ០៩៦ នាក់ ដែលធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារទៅកាន់ រមណីយដ្ឋានអង្គរមានចំនួនប្រមាណ ៧ ០០០ នាក់ រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនមានចំនួប្រមាណ ២ ៨០០ នាក់ សហគមន៍ទេសចរណ៍-អេកូទេសចរណ៍មានចំនួនប្រមាណ ២ ២០០ នាក់ ។

សរុបរយៈពេល ០២ ថ្ងៃ ៥-៦ ខែ តុលា ឆ្នាំ២០២១ ប្រជាពលរដ្ឋក្នុងខេត្តសៀមរាបដើរកម្សាន្តក្នុងរមណីយដ្ឋាន-សហគមន៍អេកូទេសចរណ៍នានា មានចំនួនប្រមាណ ១៩ ១៨២ នាក់ ក្នុងនោះ រមណីយដ្ឋានអង្គរមានចំនួនប្រមាណ ១២ ០០០ នាក់ រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនមានចំនួប្រមាណ ៣ ៧០០ នាក់ សហគមន៍ទេសចរណ៍-អេកូទេសចរណ៍មានចំនួនប្រមាណ ៣ ៣០០ នាក់ ។

ភ្ញៀវទេសចរបរទេសផ្ទៃក្នុង មានចំនួន ១៨២ នាក់ ។ ក្នុងរបាយការណ៍បន្តថា ជាការកត់សំគាល់ ភ្ញៀវទេសចរខ្មែរប្រមាណ ២០ភាគរយ គឺអញ្ជើញមកពីបណ្តាខេត្តៗ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង