រដ្ឋបាលរាជធានីនឹងស្ថាបនាផ្លូវបេតុងថ្មីមួយខ្សែនៅភូមិថ្មគោលទី២ តាមសំណូមពរនិងការចង់បានរបស់ប្រជាពលរដ្ឋ
ភ្នំពេញ៖ ឆ្លើយតបទៅសំណូមពរនិងការចង់បានរបស់បងប្អូនប្រជាពលរដ្ឋ រដ្ឋបាលរាជធានីភ្នំពេញនឹងស្ថាបនាផ្លូវបេតុងថ្មីមួយខ្សែទៀតនៅភូមិថ្មគោលទី២សង្កាត់ចោមចៅទី២ខណ្ឌពោធិសែនជ័យ ហើយដើម្បីអោយការស្ថាបនាដំណើរទៅបានល្អទៅតាមគម្រោង នៅព្រឹកថ្ងៃទី០១ កញ្ញា២០១៨ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបាននិងកំពុងដឹកនាំអាជ្ញាធរនិងមន្ត្រីជំនាញចុះពិនិត្យស្ថានភាពនេះជាក់ស្តែ និងមានជម្រុញអោយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ស្ថាបនាអោយបានលឿនផងដែរ។
មន្ត្រីមូលដ្ឋានបានអោយដឹងថា ផ្លូវលេខ ១២៣CC នេះមានប្រវែង ៩៧០ម៉ែត្រនិង ទទឹងប្រវែង ៦ម៉ែត្រ ជាមួយនិងការរៀបចំដាក់បណ្តាញលូផងដែរ ៕