ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភ្ញៀវទេសចរ ដើរកម្សាន្ដ ថ្ងៃឈប់សម្រាក់ ២ថ្ងៃបុណ្យបិណ្ឌ មានចំនួនជាង៤២ ម៉ឺននាក់

278

ភ្នំពេញ៖ តាមការបូកសរុបរបាយការណ៍   ទទួលបានពីមន្ទីរទេសចរណ៍ រាជធានី ខេត្តបានឱ្យដឹងនៅថ្ងៃនេះថា សម្រាប់ថ្ងៃឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌរយៈពេលពីរថ្ងៃ គឺភ្ញៀវទេសចរសរុប មានចំនួន ៤២០ ៤៤១ នាក់ ក្នុងនោះ សម្រាប់ថ្ងៃទីពីរ ដែលត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ មានភ្ញៀវ ទេស ចរចេញ ដើរទស្សនាកម្សាន្តសរុប ២៧១ ៤២៨ នាក់ ក្នុងនោះមានភ្ញៀវជាតិ ២៦៩ ៥១៣ នាក់ និងភ្ញៀវបរទេស ផ្ទៃក្នុង ១ ៩១៥ នាក់។ នេះបើយោងតាមរបាយ ការណ៍របស់ក្រសួង ទេសចរណ៍។
សូមបញ្ជាក់ថា គោលដៅទេសចរណ៍សំខាន់ៗសម្រាប់ថ្ងៃភ្ជុំបិណ្ឌនេះ រួមមាន៖ ខេត្តកំពត ៣៦,៧៤៨ នាក់ ខេត្តកែប ៣៣,៧១៧ នាក់ ខេត្តព្រះសីហនុ ៣២,២៧២ នាក់ ខេត្តពោធិ៍សាត់ ២៦,៥៦០ នាក់ ខេត្តបាត់ដំបង ១៩,១៣៨ នាក់ ខេត្តកំពង់ចាម ១៨,៥៦៤ នាក់ ខេត្តកំពង់ស្ពឺ ១៤,៨៥៤ នាក់ ខេត្តសៀមរាប ១២,០៩៦ នាក់។ តួលេខនេះមានការកើន ឡើង ប្រមាណ ៨២.១៥ភាគរយ ធៀបនឹងថ្ងៃបុណ្យភ្ជុំបិណ្ឌទី១ នាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១។ ចរន្តភ្ញៀវនាថ្ងៃភ្ជុំបិណ្ឌនេះ មានសន្ទុះខ្លាំង ដោយគោលដៅទេសចរណ៍ទូទាំងប្រទេស បាន ទទួលស្វាគមន៍ភ្ញៀវទេសចរផ្ទៃក្នុងយ៉ាងផុសផុល ពិសេសតំបន់ឆ្នេរសមុទ្រ មានខេត្តកំពត កែប និងខេត្តព្រះសីហនុ និងភាគពាយព្យ និងភាគខាងជើង មានដូចជាខេត្តពោធិ៍សាត់ បាត់ដំបង សៀមរាប រួមជាមួយខេត្តកំពង់ស្ពឺ និងខេត្តកំពង់ចាមជាដើម (លើកលែងតែខេត្ត កំពង់ឆ្នាំងដែលបន្តផ្អាកដំណើរ ការ រមណីយដ្ឋាន)។ ទន្ទឹមនឹងចរន្តភ្ញៀវទេសចរទូទាំងប្រទេស គោលដៅទេសចរណ៍មួយចំនួនតូចមានការកកកុញ ភ្ញៀវទេសចរច្រើន ដូចជារមណីយដ្ឋាន អន្លង់ជ្រៃ ក្នុងស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ដែលបានទទួលហួស សមត្ថភាពផ្ទុកអតិបរមា និងខុសពីវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP)។ ករណីនេះ រដ្ឋបាលខេត្តត្បូងឃ្មុំ មន្ទីរទេសចរណ៍ រដ្ឋបាលស្រុកពញ្ញាក្រែក បានសម្រេចនា ល្ងាចថ្ងៃពុធ ទី០៦ ខែតុលា ឆ្នាំ២០២១ ផ្អាករមណីយដ្ឋានអន្លង់ជ្រៃនេះជាបណ្តោះអាសន្នសិន រង់ចាំការ រៀប ចំគ្រប់គ្រងឱ្យបាន ល្អប្រសើរឡើងវិញសិន។ ចំពោះគោលដៅផ្សេងៗ ដូចជាឆ្នេរខ្សាច់ កម្សាន្ត នៅខេត្តកែប និងបណ្តាខេត្តនានា រដ្ឋបាលខេត្ត មន្ទីរទេសចរណ៍ ក៏បានកំពុងខិតខំ ប្រឹង ប្រែងអប់រំណែនាំដល់ភ្ញៀវទេសចរ និងអាជីវករ ឱ្យចូលរួម អនុវត្តវិធាការ «៣កុំ និង ៣ ការពារ» និងវិធានសុវត្ថិភាពទេសចរណ៍ និង SOP និងបញ្ជៀសការជួបជុំ
ទ្រង់ ទ្រាយធំកក កុញមនុស្សច្រើន។
បើតាមក្រសួងទេសចរណ៍បានឱ្យដឹងថា ពាក់ព័ន្ធការងារសន្តិសុខ សុវត្ថិភាព សណ្តាប់ ធា្នប់ តម្លៃសេវា និងម្ហូប អាហារ និងបរិស្ថាន-អនាម័យជាដើម ពុំមានបញ្ហាធំដុំចោទ ឡើង ទេ រយៈ ពេល២ថ្ងៃនេះ ដោយរដ្ឋបាល រាជធានី- ខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ បានសហការចុះ អប់រំណែនាំ និងប្រចាំការ នៅតាមទីតាំង
សំខាន់ៗ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង