ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកលេងកណ្ដាប់ដៃ ទម្ងន់៦៣,៥០គីឡូក្រាម ៤រូបប្រជែងគ្នាដណ្ដើមប្រាក់លាន

76

ភ្នំពេញ៖ព្រឹត្តិការណ៍ប្រដាល់សាកលដែលគេប្រសិទ្ធិនាមថា ”Ultimate Boxing Championship“ ដែលរៀបចំឡើងដោយសហព័ន្ធ
កីឡាប្រដាល់សាកលកម្ពុជានៃថ្ងៃទី១០តុលានេះអ្នកលេងកណ្ដាប់ដៃទម្ងន់៦៣,៥០គីឡូក្រាមចំនួន៤រូបនឹងប្រជែងគ្នាដណ្ដើមយកលុយប្រាក់លាន ។

អ្នកប្រដាល់សែត សារិទ្ធមកពីសមាគមប្រដាល់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុត្រូវជួបជាមួយអ្នកប្រដាល់ជើងខ្លាំងទូច ដេវីដមកពីក្រុមជម្រើសជាតិ ។សែត សារិទ្ធដែលមានកំពស់១,៧០ម៉ែត្រនោះគេមានប្រវត្តិប្រកួតចំនួន២៥ដងឈ្នះ១៧ដង ចាញ់៥ដង និងស្មើពិន្ទុ៣ដង។ចំពោះអ្នកប្រដាល់ដេវីដដែលជាអ្នកប្រដាល់ជម្រើសជាតិនោះគេមានកំពស់១,៧០ម៉ែត្រដែរគេមានប្រវត្តិប្រកួតចំនួន៣២ដង ឈ្នះ២៧ដងនិងចាញ់ចំនួន៥ដង ។

សម្រាប់អ្នកប្រដាល់ទាំង២រូបនេះគេទំនងជាចាប់អារម្មណ៍លើទូចដេវីដជាងហើយព្រោះគេជាអ្នកប្រដាល់ដែលកំពុងតែហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិ។សារិទ្ធទោះបីគេមិនមែនជាអ្នកប្រដាល់ដែលមានការចាប់អារម្មណ៍ច្រើនក៏ពិតមែនក៏គេជាអ្នកប្រដាល់ដែលមានប្រវត្តិប្រកួតមិនអន់នោះឡើយ ។

ដេវីដប្រសិនបើគេឈ្នះក្នុងការប្រកួតនេះគេនឹងកាន់តែអស្ចារ្យតែបើគេចាញ់វិញនោះច្បាស់ជាមានគេបន្ទោសថាហ្វឹកហាត់ក្នុងក្រុម
ជម្រើសជាតិហើយបែរជាចាញ់ក្រោមកណ្ដាប់ដៃអ្នកប្រដាល់ដែលសាមញ្ញ ។

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរអ្នកប្រដាល់ជម្រើសជាតិវី សុភ័ស ជួបជាមួយម៉ាង ព្រហ្មម៉ាញដែលហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិ
ដូចគ្នា ។អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាមដែរ ។

សម្រាប់ជំនួបរវាងអ្នកប្រដាល់ទាំង២រូបនេះទំនងជាសហព័ន្ធខ្លួនឯងមានការចាប់អារម្មណ៍ខ្លាំងព្រោះក្នុងប្រភេទទម្ងន់ដូចគ្នាបែប
នេះនឹងត្រូវជម្រុះម្នាក់ចោលសម្រាប់ស៊ីហ្គេមនៅវៀតណាម ។
ពួកគេជាអ្នកប្រដាល់ដែលអស្ចារ្យដូចគ្នា ។សុភ័សមានកំពស់១,៧៣ម៉ែត្រនិងមានប្រវត្តិប្រកួតចំនួន៣៧ដងឈ្នះ៣៣ដង ចាញ់
៣ដង និងស្មើពិន្ទុ ១ដង ។ម៉ាង ព្រហ្មម៉ាញវិញគេមានកំពស់១,៧០ម៉ែត្រមានប្រវត្តិប្រកួត១១ដងឈ្នះ១០ដង និងស្មើពិន្ទុ១ដងគេមិនធ្លាប់ជួប
បរាជ័យឡើយ ។ជាអ្នកប្រដាល់ជម្រើសជាតិដូចគ្នានរណាជាអ្នកខ្លាំង ?
ចំពោះគូប្រកួតក្នុងតំណែងគូឯកនោះរឿមវណ្ណៈក្លិបនារាយណ៍តេជៈប្រកួតជាមួយផលសោភ័ណ្ឌក្លិបតាឡីដំរីមានរិទ្ធពួកគេប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម ។

ជាអ្នកប្រដាល់ជើងចាស់ដូចគ្នាមិនដឹងថានរណាទទួលជ័យជំនះក្នុងការប្រកួតនេះ ?
ចំពោះការប្រកួតក្នុងតំណែងគូពិសេសវិញនោះអំ ខេម ដែលជាអ្នកប្រដាល់ជម្រើសជាតិនោះប្រកួតជាមួយថា រ៉ាវីមកពីសមាគម
ប្រដាល់ក្រសួថសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៤៩គីឡូក្រាម ។សុទ្ធតែជាអ្នកមានកណ្ដាប់ដៃខ្លាំងដូចគ្នាមិនដឹងថាអ្នក
ប្រដាល់រូបណាជាអ្នកឈ្នះឡើយ ៕

អត្ថបទដែលជាប់ទាក់ទង