ប្រជុំស្តីពី ផែនការយុទ្ធនាការ ចាក់វ៉ាក់សាំងដូសជំរុញ ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី នៅសង្កាត់ដង្កោ និងសង្កាត់ជេីងឯក ក្នុងភូមិសាស្ត្រខណ្ឌដង្កោនៅថ្ងៃទី១១តុលាតទៅ
ភ្នំពេញ៖នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ នៅសាលាខណ្ឌដង្កោ បានរៀបចំកិច្ចប្រជុំស្តីពី ការពិភាក្សាលេីការងារផែនការយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី នៅសង្កាត់ដង្កោ និងសង្កាត់ជេីងឯក ក្នុងភូមិសាស្ត្រខណ្ឌដង្កោ ដែលគិតចាប់ពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ នេះតទៅ ក្រោមអធិបតីភាពលោកឧត្តម នាវីឯក វណ្ណ ប៊ុន លៀង នាយសេនាធិការ និងជាមេបញ្ជាការរងកងទ័ពជេីងទឹក និងលោក ស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ។
កិច្ចប្រជុំខាងលេី ដោយមានការចូលរួមពី លោកអភិបាលរង លោកនាយក នាយករង ក្រុមការងារចាក់វ៉ាក់សាំងកងទ័ពអាកាស និងក្រុមការងារសម្របសម្រួលការចាក់វ៉ាក់សាំងដូសជំរុញ នៃរដ្ឋបាលខណ្ឌដង្កោ។
ក្រោយពីបញ្ចប់កិច្ចប្រជុំខាងលេី ក្រុ មការងារបានបន្តចុះត្រួតពិនិត្យ និងរៀបចំទីតាំងគោលដៅចាក់វ៉ាក់សាំង តាមសង្កាត់ ៕