ផ្សព្វផ្សាយកំណត់បែងចែក ភារកិច្ចដល់ គណៈអភិបាល អធិការនគបាលខណ្ឌ មេបញ្ជាការរាជអាវុធហត្ថខណ្ឌ គណៈនាយករដ្ឋបាល និងមន្ត្រីខណ្ឌ សង្កាត់ ដេីម្បីទទួល ខុសត្រូវគោលដៅចាក់វ៉ាក់សាំង តាមបណ្តាសង្កាត់ទាំង៧
ភ្នំពេញ៖នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានអញ្ជេីញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយកំណត់បែងចែកភារកិច្ចដល់គណៈអភិបាល អធិការនគបាលខណ្ឌ មេបញ្ជាការអាវុធហត្ថខណ្ឌ គណៈនាយករដ្ឋបាល និងមន្ត្រីខណ្ឌ សង្កាត់ ដេីម្បីទទួលខុសត្រូវគោលដៅចាក់វ៉ាក់សាំង តាមបណ្តាសង្កាត់ទាំង៧ និងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលរស់នៅតាមបណ្តាសង្កាត់ទាំង៧ ក្នុងភូមិសាស្ត្រខណ្ឌកំបូល ដែលនឹងចាប់ផ្តេីមនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ តទៅ៕