ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចក្រឡាហោម ស ខេង អញ្ជើញប្រកាសចូលកាន់មុខតំណែងលោក សុខ លូ ជាអភិបាលខេត្តបាត់ដំបង

286

បាត់ដំបង៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ព្រឹកថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង។

សូមជម្រាបថា លោក សុខ លូ អតីតអភិបាលខេត្តកំពង់ធំ ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់ផ្ទេរភារកិច្ចទៅជាអភិបាលខេត្តបាត់ដំបង។ ចំណែកឯលោក ងួន រតនៈ អតីតអភិបាលខេត្តបាត់ដំបង ត្រូវផ្ទេរទៅជាអភិបាលខេត្តកំពង់ធំវិញ៕

អត្ថបទដែលជាប់ទាក់ទង