ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខណ្ឌបឹងកេងកង ទទួលអំណោយ សម្ដេចព្រះធម្មលិខិតបណ្ឌិតសៅរ៍ ចន្ទថុល្ល ព្រះចៅអធិការវត្តលង្កាព្រះកុសុមារាម

63

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី១១ខែតុលាឆ្នាំ២០២១នេះលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញដែលអមដំណើរដោយអស់លោក លោកស្រីជាអភិបាលរងខណ្ឌបឹងកេងកងនិងមន្រ្តីសាលាខណ្ឌជាច្រើនរូបទៀតដោយបានមកទទួលអំណោយពី សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល ព្រះចៅអធិការវត្តលង្កាព្រះកុសុមារាម ប្រគល់ជូន ដល់អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌបឹងកេងកង រាជធានីភ្នំពេញទុកដើម្បីយកមកបែងចែកជូនដល់បងប្អូនប្រជាជនក្រីក្រក្នុងមូលដ្ឋានខណ្ឌបឹងកេងកងសម្រាប់ដោះស្រាយជីវភាពផងដែរ។

លោកអភិបាលខណ្ឌបឹងកេងកងធឹម សំអាន បានអោយដឹងថាចំពោះអំណោយរួមមាន៖ទឹកដោះគោខាប់ ០៤កេសធំ,ទឹកក្រូច ៥០កេស,ទឹកសុទ្ធ ៥០កេស,ស្ករស ៤៨៥គីឡូក្រាម,មីម៉ាម៉ា ១៦៨កេសតូច,តែ ៧៣០កញ្ចប់,សម្ភារះផ្ទះបាយ ១៧ឈុត,អង្ករ ០២តោន
និងថវិកា ៤លានរៀលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង