ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គនាយក ARDB ពិភាក្សាជាមួយតំណាង AFD ផ្តោតសំខាន់លើការស្វែងយល់ពីផែនការយុទ្ធសាស្ត្ររបស់ ARDB លើការផ្ដល់ហិរញ្ញប្បទានបៃតង និងប្រកបដោយនិរន្តភាពទៅលើវិស័យកសិកម្ម

67

ភ្នំពេញ៖ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ បានអញ្ជើញចូលរួមកិច្ចប្រជុំ តាមរយៈប្រព័ន្ធ Zoom ជាមួយតំណាងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ប្រចាំនៅទីក្រុងប៉ារីស, ប្រចាំនៅប្រទេសថៃ និងនៅកម្ពុជា មានលោកស្រី Ophelie BOURHIS , លោកស្រី Capucine Driancourt , និងលោកស្រី Annie Tran។

ក្នុងជំនួបនៃកិច្ចពិភាក្សានៅរសៀលនេះ គឺផ្តោតសំខាន់លើ «ការស្វែងយល់ពីផែនការយុទ្ធសាស្ត្ររបស់ ARDB លើការផ្ដល់ហិរញ្ញប្បទានបៃតង និងប្រកបដោយនិរន្តភាពទៅលើវិស័យកសិកម្ម» ព្រមជាមួយនឹងការពិនិត្យលទ្ធភាពលើភាពជាដៃគូរវាង AFD និង ARDB ដើម្បីពង្រឹងនូវវិស័យហិរញ្ញប្បទានបៃតងសម្រាប់ជនបទនៅកម្ពុជាប្រកបដោយចិរភាព ក្នុងក្រខ័ណ្ឌគម្រោង AGREENFI។

ជាលទ្ធផលនៃ កិច្ចប្រជុំនេះ គែទទួលបានលទ្ធផលជាវិជ្ជមាន ដោយតំណាង AFD បានពិនិត្យឃើញពីសក្ដានុពលរបស់ ARDB ក្នុងភាពជាដៃគូសម្រាប់ការចូលរួមអភិវឌ្ឍវិស័យហិរញ្ញប្បទានបៃតងនៅកម្ពុជា។

ជាមួយគ្នានេះ តំណាង AFD នឹងធ្វើការពិភាក្សាបន្ត និងសម្របសម្រួលជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅកម្ពុជា ដើម្បីធ្វើឯកសារទស្សនទានជាធាតុចូលលើការអនុវត្តគម្រោងនេះ ដើម្បីផ្តល់ជូនធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)៕

អត្ថបទដែលជាប់ទាក់ទង