៨ខែឆ្នាំ២០១៨ គ្រឹះស្ថានអង្គរ ទទួលបានចំណូល៧៨លានដុល្លារ ពីការលក់ប័ណ្ណឲ្យភ្ញៀវទេសចរ ចូលទស្សនារមណីដ្ឋានអង្គរ
ភ្នំពេញ៖ របាយការណ៍របស់គ្រឹះស្ថានអង្គរ នៅព្រឹកថ្ងៃទី១ ខែកញ្ញានេះបានបញ្ជាក់ថា រយៈពេល៨ខែ ឆ្នាំ២០១៨ មានភ្ញៀវទេសចរចំនួន ១.៧៤៤.៧០៤នាក់ បានទិញប័ណ្ណចូលទស្សនារមណីដ្ឋានអង្គរ កើនឡើង៨,៤៩ភាគរយបើធៀប នឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយទទួលបានចំណូលចំនួន ៧៨.៧៧៨.២០៨ដុល្លារ កើនឡើង១៣,៧៩ភាគរយ។
របាយការណ៍ដដែល បានបញ្ជាក់ថា សម្រាប់តែសីហាឆ្នាំនេះ មានភ្ញៀវទេសចរជាង២០១.៨៦៥នាក់ ទិញប័ណ្ណចូលទស្សនាតំបន់អង្គរ ទទួលបានចំណូលជាង៩.១១៣.៣៤០ដុល្លារ និងបានបរិច្ចាគចំនួនជាង៤សែនដុល្លារ ចូលមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា ហើយបើក្នុងរយៈ៨ខែដើមឆ្នាំនេះវិញ បរិច្ចាគ ប្រមាណជាង៣,៤លានដុល្លារ ចូលមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា៕