ឆេះផ្ទះពលរដ្ឋជាន់ទី១ ខូចខាតសំភារះឆេះគ្រឿងកង់ក្មេង ប្រហែល ៣០%
ភ្នំពេញ ÷ គ្រោះអគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋជាន់ទី១ យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ច ហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង មកជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ។
នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅវេលាម៉ោង ២៣និង៣០ នាទីយប់ ថ្ងៃពុធ ទី១៣ ខែតុលា ឆ្នាំ២០២១ មានករណីអគ្គីភ័យមួយកន្លែងបានកើតឡើងនៅចំណុចផ្ទះលេខ២៩ ផ្លូវ១៨២ ក្រុម៤៣ ភូមិ៧ សង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ម្ចាស់ទីតាំងឈ្មោះ យូ មួយហ៊ាង ភេទ ស្រី អាយុ ២៩ ឆ្នាំ មុខរបរ លក់កង់គ្រប់ប្រភេទ ។ មូលហេតុ: កំពុងតែស្រាវជ្រាវ ។ ប្រភេទសំណង ថ្មបេតុង (៤ម៉ែត្រ x ១៦ម៉ែត្រ) ។ ខូចខាតសំភារះឆេះគ្រឿងកង់ក្មេងប្រហែល ៣០% នឹងពុំបណ្ដាលអោយឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។
ប្រតិបត្តិការនេះប្រើរថយន្តអន្តរាគមន៍របស់ការិយាល័យអគ្គិភ័យ : ចំនួន ០៦ គ្រឿង ប្រើប្រាស់ទឹកអស់ ០៦ រថយន្ត ស្មើនឹង ២៤ ម៉ែត្រគូប ។ - រថយន្តជំនួយរបស់ផ្សារទំនើបអូឡាំព្យា ចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ ០១ រថយន្ត ស្មើនឹង ០៦ ម៉ែត្រគូប ៕