ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋក្រីក្រ ប្រមាណ៧០គ្រួសារ បានទទួលអំណោយ កាកបាទក្រហមកម្ពុជា

45

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះលោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនតាមរយៈលោកឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ៧០គ្រួសារ ទាំង៧សង្កាត់ ដោយក្នុងមួយសង្កាត់ៗមានចំនួន១០គ្រួសារ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ពិធីចែកអំណោយដោយមានការអញ្ជើញចូលរួមពីលោកជំទាវ គឹម សុវណ្ណា ប្រធានសមាជិការរដ្ឋសភា និងជាអនុប្រធានក្រុមការងារចុះជួយខណ្ឌបឹងកេងកង លោកស្រី ស៊ុយ សែនសករាជ ប្រធានសមាគមន៏នារី និងជាភរិយាលោកអភិបាល លោកស្រី ស៊ិន រតនា អភិបាលរង និងជាអនុប្រធានសមាគមន៏នារី មន្ត្រីខណ្ឌ និង លោក-លោកស្រីចៅសង្កាត់ទាំង០៧ ។

អំណោយរួមមាន៖អង្ករចំនួន ២៥គីឡូ ,មី ចំនួន ១កេស,ទឹកស៊ីអ៉ីវចំនួន ១យួរ,ស្ករសរចំនួន ១កញ្ចប់ម៉ាសចំនួន ១កញ្ចប់,ថ្នាំពេទ្យចំនួន ១កញ្ចប់
ដូចនេះសូមបងប្អូនបន្ដចូលរួមអនុវត្ដវិធានការរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា” ៣កុំ ៣ការពារ” ៕

អត្ថបទដែលជាប់ទាក់ទង