អភិបាលខណ្ឌទួលគោក ចុះពិនិត្យមើលការជួសជុល ផ្លូវជង្ហុកសំបុកមាន់ លើផ្លូវលេខ ៥៤០ និងផ្លូវលេខ៥៣៨ និងបន្តពិនិត្យ កាយសម្អាតស្មៅ សំរាមចេញពីមាត់លូ
ភ្នំពេញ៖នៅម៉ោង ១១:៣០នាទី ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ក្រោយបញ្ចប់កិច្ចប្រជុំដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់នៃការស្ថាបនាផ្លូវតាមបណ្តោយផ្លូវដែកក្នុងភូមិ១៥ ភូមិ១៦ សង្កាត់ទឹកល្អក់ទី១រួចមក លោក ជា ពិសី អភិបាលខណ្ឌទួលគោក បានដឹកនាំ ការិយាល័យសាធារណកា ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈរួមជាមួយកំលាំងសណ្តាប់ធ្នាប់ខណ្ឌ ចុះពិនិត្យផ្លូវគ្រលុកសំបុកមាន់ នូវផ្លូវលេខ ៥៤២ ផ្លូវលេខ៥៤០ និងសម្អាតបរិស្ថានតាមបណ្តោយផ្លូវ៣១៧ ក្នុងសង្កាត់បឹងកក់ទី១ ដេីម្បីជួយសម្រួលចរាចរដល់បងប្អូនប្រជាពលរដ្ឋ ធ្វេីដំណេីរនិងសោភណ្ឌភាពក្នុងមូលដ្ឋានខណ្ឌទួលគោកអោយល្អប្រសេីរ ។
ព្រឹកថ្ងៃដដែលលោកអភិបាលខណ្ឌទួលគោកក៏ចុះពិនិត្យមើលការជួសជុលផ្លូវជង្ហុកសំបុកមាន់ ស្ថិតលើផ្លូវលេខ ៥៤០ និងផ្លូវលេខ៥៣៨ និងបន្តពិនិត្យ កាយសម្អាតស្មៅ សំរាមចេញពីមាត់លូ កុំអោយស្ទះលូ នៅបណ្ដោយផ្លូវលេខ៣១៧ ផងដែរ៕