ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌចំការមន ការស្ដារប្រព័ន្ធលូ. អណ្ដូងលូ គឺជាកត្តាសំខាន់ធ្វើអោយ ដូចភ្លៀងរលឹម..!

46

ភ្នំពេញ៖លោកថេង សុថុល អភិបាលខណ្ឌចំការមនបានមានមតិលើកឡើង ដោយសង្កត់ធ្ងន់ថាចំពោះការស្ដារប្រព័ន្ធលូ អណ្ដូងតាមដងផ្លូវនិងដងវិថីនានាក្នុងមូលដ្ឋានខណ្ឌចំការមន នាសព្វថ្ងៃនេះគឺជាកត្ដាសំខាន់ណាស់ ត្រូវធ្វើជាប្រចាំអោយដូចភ្លៀងរលឹម ដើម្បីធានាឳ្យបានក្នុងការរំដោះទឹកភ្លៀង នារដូវវស្សានាចុងរដូវវស្សាកុំឳ្យមាន ការកក់ស្ទះប្រព័ន្ធលូ អណ្ដូងលូ និង បញ្ចៀសទឹកដក់នៅតាមដងផ្លូវនិងដងវិថីនានា ក្នុងមូលដ្ឋានដើម្បីបង្កលក្ខណៈងាយស្រួល ដល់អ្នកដំណើរទូទៅតាមមធ្យោបាយនានាពិសេសនៅពេលយប់ព្រលប់និងក៏ជាមុខមាត់ក្នុងមូលដ្ឋានផងដែរពោល គឺសោភណ្ឌភាពតាមដងផ្លូវនៃទីក្រុងគជ់។
លោកថេង សុថុល អភិបាលខណ្ឌចំការមនមានមតិលើកឡើងបែបនេះ ខណៈពេលដឹកនាំមន្ត្រីជំនាញ ចុះត្រួតពិនិត្យការស្ដារប្រព័ន្ធលូនៅតាមបណ្ដាផ្លូវរដ្ឋសភាថ្មី ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលមានបញ្ហាកក់ស្ទះប្រព័ន្ធលូ ធ្វើឳ្យមានទឹកដក់នៅលើផ្លូវ កាលពីរសៀថ្ងៃថ្ងៃទី១៤ខែតុលាឆ្នាំ២០២១នេះ៕

អត្ថបទដែលជាប់ទាក់ទង