នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនបុរសម្នាក់ កំពុងឡើងកាត់ខ្សែភ្លើងអ្នកភូមិផ្សារតូច
ភ្នំពេញ ៖ នគរបាលខណ្ឌប្ញស្សីកែវ បានឃាត់ខ្លួនបុរសម្នាក់ ខណៈកំពុងឡើងកាត់ខ្សែភ្លើងអ្នកភូមិផ្សារតូច នាវេលាម៉ោង០២:៣០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ នៅចំនុចផ្ទះលេខ២៤ ផ្លូវលំ ក្រុម ០៤ ភូមិ ផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ។
លោក ហ៊ាង ថារ៉េត អធិការខណ្ឌ បានអោយដឹងថា ជនរងគ្រោះ ឈ្មោះ ធូ យូណាយធិស្ទេត ភេទប្រុសអាយុ២៩ឆ្នាំ ជនជាតិខែ្មរ មុខរបរបុគ្គលិកលក់សាំង ស្នាក់នៅផ្ទះលេខជួល ផ្លូវលំភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ ។
សមត្ថកិច្ច បានអោយដឹងថា ជនសង្ស័យឈ្មោះ រិន ដារ៉ា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ (ប្រេីប្រាស់សារធាតុញៀន និងតេស្តអវិជ្ជមានកូវីដ១៩)។ ក្នុងនោះ សមត្ថកិច្ច បានដកហូតវត្ថុតាង រួមមាន៖ ខ្សែភ្លើង ប្រវែវ០៤ម៉ែត្រ (បានប្រគល់ជូនម្ចាស់វិញ), ដែកដងា្កប់ចំនួន០១ និងកង្រ្តៃកាត់ខ្សែរភ្លើង ចំនួន១ ។
សមត្ថកិច្ច បានបញ្ជាក់ថា មុនកើតហេតុនៅថ្ងៃខែឆ្នាំខាងលើ កម្លាំងខណ្ឌ និងប៉ុស្តិ៍ បានធ្វើការល្បាតមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែឃើញជនសង្ស័យកំពុងធ្វើសកម្មភាព លួចកាត់ខ្សែភ្លើងលើបង្គោលភើ្លងក៏ហៅអោយចុះមកក្រោម ធ្វើការត្រួតពិនិត្យ ឃើញខ្សែភ្លើងកាត់រួច ប្រវែង០៤ម៉ែត្រ និងឧបករណ៍កន្រ្តៃកាត់ខ្សែភ្លើង ទើបកម្លាំងបាននាំជនសង្ស័យមកប៉ុស្តិ៍ទួលសង្កែទី១ ធ្វើការសួរនាំ និងចាត់ការតាមនិតិវិធី ៕