ប្រជាពលរដ្ឋទីទាល់ក្រីក្រ១២៦ គ្រួសារមក ទទួលអំណោយសប្បុរស់ធម៏ ពីសម្ដេចតេជោហ៊ុនសែន
ភ្នំពេញ៖ ប្រជាពលរដ្ឋទីទាល់ក្រីក្រ១២៦ គ្រួសារមក ទទួលអំណោយសប្បុរស់ធម៏ ពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងអំឡុងជំងឺកូវិដ.១៩ ។ រដ្ឋបាលខណ្ឌកំបូល ដឹកនាំដោយ លោក ឃឹម ស៊ុនសូដា. អភិបាលខណ្ឌកំបូល សហការជាមួយសង្កាត់ និងមន្ត្រីសាលាខណ្ឌ បានបន្តចុះដឹកនាំចែកអំណោយជូនប្រជាពលរដ្ឋខ្វះខាតក្នុងអំឡុងពេលកូវីដ-១៩ ចំនួន ១២៦គ្រួ សារ ស្ថិតក្នុងភូមិរំដួលជេីង និងរំដួលត្បូង សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ។ នៅថ្ងៃសុក្រ ៩កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២១ ។
អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនតាមរយៈ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ។ អំណោយដែលបានចែកជូនក្នុងមួយគ្រួសាររួមមាន៖ -អង្ករ ២៥ គីឡូក្រាម -ទឹកត្រី១យួរ
-ត្រីខកំប៉ុង១យួរ -មី១កេស ។
ក្នុងឱកាសនោះផងដែរ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល ក៏បានណែនាំដល់ប្រជាពលរដ្ឋឱ្យអនុវត្តន៍វិធានការអនាម័យរបស់ក្រសួងសុខាភិបាល និងវិធាន៣កុំ ៣ការពាររបស់ប្រមុខរាជរដ្ឋាភិបាល និងបានណែនាំប្រជា ពល រដ្ឋឱ្យទៅចូលរួមចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញឱ្យបានគ្រប់ៗគ្នា ដេីម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ។
លោកអភិបាលក៏បានជំរុញឱ្យប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខណ្ឌកំបូលចូលរួមចុះឈ្មោះបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់នៅឆ្នាំ២០២២ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា។ ជាង នេះទៀត លោក អភិបាល ក៏បានចង្អុលបង្ហាញដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ត្រូវពង្រឹងតួនាទី ភារកិច្ច ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ និងការផ្ដល់សេវាសារធារណៈជូនដល់បងប្អូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ជៀសវាងភាពអសកម្មនានាដែលកំពុងបម្រើប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ៕ សំរិត