គយចល័តជ្រៃធំរងការចោទប្រកាន់ទារប្រាក់ពីឈ្មួញយ៉ាងចាស់ដៃទាំងផ្លូវគោកនិងផ្លូវទឹក
ខេត្តកណ្តាល ៖ ក្រុមអាជីវករដែលរកស៊ីដឹកទំនិញឆ្លងដែនបានត្អូញត្អែរថាទំទិញគ្រប់ប្រភេទមិនថាដឹកតាមម៉ូតូរថយន្តឬក៏ទូកកាណូតនោះទេបើមិនបង់លុយឱ្យមិនអាចឆ្លងកាត់បានទេហើយក៏ពុំដែលមាន
វិក័យបត្រដែរ។
ពួកគាត់បានត្អូញត្អែរថា ការរស៊ីឥឡូវកាន់តែពិបាកទៅៗហើយ ជាពិសេសក្រុមគយចល័តដែលដាក់ទីតាំងនៅក្នុងភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល តែម្ត ង បានបណ្តោយឱ្យក្រុមកម្មករទារប្រាក់ពីក្រុមអ្នករកស៊ីដឹកទំនិញយ៉ាងចាស់ដៃ ដោយមិនខ្វល់អំពីមានឯកសារឬគ្មាននោះទេ ហើយក៏ពុំដែលចេញវិក័យបត្រឱ្យដែរ។ ក្រុមអ្នកអាជីវករដដែល ក៏បានបង្ហើបឱ្យដឹងដែរថា គយចល័តនេះគេចែកជា២ក្រុម គឺផ្នែកជើងគោក និងជើងទឹក ហើយរាល់ទំនិញដែលឆ្លងកាត់១រថយន្តគឺពួកគេតម្រូវឱ្យបង់ពី៣០ទៅ៦០ម៉ឺនរៀ ល ចំណែកឯតាមផ្លូវទឹកវិញក៏ត្រូវបង់ឱ្យលោកគយចល័តពី១៥ទៅ២០ម៉ឺនរៀលដែរ ក្នុងទូកកាណូត១គ្រឿងៗ ដោយឡែកចំពោះម៉ូតូដឹកទំនិញគេចពន្ធ ក្នុង១ថ្ងៃម៉ូតូ១គ្រឿងក៏តម្រូវឱ្យបង់៤០.០០០រៀលដែរ។
ក្រុមអ្នករកស៊ីបានបន្តដែរថា ក្រុមកម្មករគយទាំងនោះ មិនខ្វល់ថាទំនិញមានឯកសា របង់ពន្ធឬមិនបង់ពន្ធនោះទេ គឺដឹងតែពីទារប្រាក់ប៉ុណ្ណោះ ហើយបើទោះជាមានពន្ធត្រឹមត្រូវ ក៏ពួកគេនៅតែរកលេសនេះលេសនោះ ដើម្បីឃាត់ទំនិញទុកដែរ ហើយដោយសារតែចង់បានទំនិញយកទៅឱ្យម៉ូយឆាប់ និងកុំឱ្យខូចគុណភាពនោះ ពួកគាត់ត្រូវតែបង្ខំចិត្តបង់ប្រាក់ទៅតាមការទាររបស់ពួកគេ ហើយរាល់ការបង់ប្រាក់មិនដែលទទួលបានវិក័យបត្រនោះដែរ គឺពិតជាពិបាកណាស់ ស្ទើរតែលែងចង់រកស៊ីហើយ ប៉ុន្តែ ពុំដឹងជាធ្វើដូម្តេចព្រោះបើមិនរកអ ត់ចំណូលចិញ្ចឹមគ្រួសារ។ ពួកគាត់ក៏បានបន្ថែមដែរថា សមត្ថកិច្ចជំនាញដ៏ទៃទៀត គេមិនដាក់កម្រិតនោះទេ គឺសុំតែថ្លៃបាយទឹកតិចតួចប៉ុណ្ណោះ ប៉ុន្តែ បើក្រុមគយចល័តដែលមានឈ្មោះ ម៉េង ជាអ្នកគ្រប់គ្រង់នេះ តែថាប៉ុណ្ណាគឺប៉ុណ្ណឹងហើយ ដូច្នេះសូមសំណូមពរទៅដល់អគ្គនាយដ្ឋានគយនិងរដ្ឋាករ មេត្តាជួយពិនិត្យនិងចាត់វិធានការ ចំពោះក្រុមគយចល័ព្រំដែនជ្រៃធំ នេះផង ដើម្បីកុំឱ្យសង្កត់ក ប្រជាពលរដ្ឋខ្លាំងពេក។
មេឃុំសំពៅពូន លោក អ៊ុន ស៊្រន បានមានប្រសាសន៍ថា បញ្ហាក្រុមគយចល័តនេះកាលពីឆ្នាំកន្លងទៅ ក៏ធ្លាប់កើតមានបញ្ហានេះម្តងមកហើយ ហើយក៏ក្រុមគយចល័តនេះបានដកចេញម្តងរួចមកហើយ ហេតុម្តេចនៅតែមានទៀត? ហើយលោកនឹងធ្វើការស៊ើបអង្កេ តរឿងនេះបន្តទៀត។
ពាក់ព័ន្ធហ្នឹងការលើកឡើងនេះ អ្នកសារព័ត៏មានយើងពុំបានទទួលការបកស្រាយអំពីក្រុមគយចល័ តដែលរងការចោទប្រកាន់នោះទេ ខណៈទាក់ទងទៅលោក ម៉េង ដើម្បីសុំការពន្យល់ ប៉ុន្តែ លោក ម៉េង បានបង្វែរឱ្យសួរទៅមេរបស់ខ្លួន គឺលោក ផែន ភឿន ដល់ទូរសព្ទ័ទៅលោក ផែន ភឿន បានជាជំរុញឱ្យទៅសួរលោក ម៉េង ទៅវិញ។
គួរបញ្ជាក់ដែរថា កាលពីកន្លងទៅថ្មីៗនេះ កម្លាំងចម្រុះរបស់អន្តរក្រសួង បានបើកប្រតិបត្តិការបង្ក្រាបជីគីមីនាំចូលអត់ពន្ធប្រមាណជាង១០តោន ដែលដឹកតាមទូកក្នុងឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ហើយបើតាមការបង្ហើបពីសំណាក់ម្ចាស់កាណូត បានប្រាប់ថា គាត់បានបង់ប្រាក់ឱ្យសមត្ថកិច្ចជំនាញគ្រប់អស់ហើយ ពិសេសគឺគយចល័តតែម្តងហើយនៅតែចាប់ទំនិញរបស់គាត់ទៀត៕