ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមការងារត្រួតពិនិត្យយានយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស ខេត្តព្រះវិហារ ត្រួតពិនិត្យយានយន្ត២ថ្ងៃជាប់គ្នាបានជាង៤០គ្រឿងនិងបានរកឃើញល្មើសជាច្រើនគ្រឿង

71
ខេត្តព្រះវិហារ៖ ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃ ខុសលក្ខណៈបច្ចេកទេស ខេត្តព្រះវិហារ ក្នុងរយៈពេល២ថ្ងៃជាប់គ្នានេះ ពោលគឺនៅថ្ងៃទី៣១ សីហានិងនៅថ្ងៃទី០១កញ្ញានេះ បានចុះត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស និងត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដោយបានរកឃើញរថយន្តល្មើសនិងគ្មានឯកសារជាច្រើនគ្រឿង ដើម្បីកាត់ទ្រុងចេញនិងផាកពិន័យទៅតាមច្បាប់។
     លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ បានអោយដឹងថា នៅថ្ងៃ សៅរ៍ ០៦រោច​ ខែ ស្រាពណ៍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០១៨ ក្រុមការងារត្រួតពិនិត្យយានយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស ខេត្តព្រះវិហារ បានធ្វើការ ត្រួតពិនិត្យយានយន្ត សរុបចំនួន ២៤ គ្រឿង ក្នុងនោះ  ពិនិត្យឃើញថាត្រឹមត្រូវ​ចំនួន ០៧ គ្រឿងសំពីងសំពោង             ចំនួន ០៨ គ្រឿង ខ្វះឯកសារ ចំនួន ០៧ គ្រឿង គ្មានបណ្ណបើកបរ ចំនួន ០១ នាក់បណ្ណបើកបរក្លែងក្លាយ ចំនួន ០១ នាក់។
   ដោយឡែក កាលពីថ្ងៃ សុក្រ ០៥រោច​ ខែ ស្រាពណ៌ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០១៨ ក្រុមការងារត្រួតពិនិត្យយានយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស ខេត្តព្រះវិហារ បានធ្វើការ ត្រួតពិនិត្យយានយន្ត សរុបចំនួន ១៨គ្រឿង ក្នុងនោះ បាន ពិនិត្យឃើញថាត្រឹមត្រូវ​ចំនួន ០៨ គ្រឿង
រក្សាទុកត្រៀមកាត់ទ្រុងចំនួន០១គ្រឿងសំពីងសំពោងចំនួន ០៤ គ្រឿង ខ្វះឯកសារ ចំនួន ០៤ គ្រឿង រថយន្តគ្មានផ្លាកលេខចំនួន ០១ គ្រឿង។

   គួររំលឹកថា កាលពីថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសដែរអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀតតភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំ សម្តេចតេជោ ហ៊ុន សែនបានដាក់ឱសានវាទ ចាប់ពីម៉ោង០០យប់ថ្ងៃទី៩កុម្ភៈ តទៅ គ្មានវត្តមានឡាន តទ្រុង លើដងផ្លូវទៀតឡើយ។ បើមាននៅតំបន់ណា ភូមិសាស្ត្រណា ចៅហ្វាយខេត្ត និងក្រុងនោះ ជាអ្នកទទួលខុសត្រូវ។ បើនរណាមកតវ៉ាឬអ្នកកាង ទោះជាឋានៈណាក៏ដោយ ក៏ធ្លាក់បុណ្យស័ក្តិទាំងអស់ និងបញ្ចូលព្រៃសតែម្តង៕

 

អត្ថបទដែលជាប់ទាក់ទង