ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកខ្លាំងចុងក្រោយ ដែលឈ្នះក្នុងវគ្គ ជម្រុះជុំទី២

105

​ភ្នំពេញ: ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serir by K-Cement នាយប់ថ្ងៃទី១កញ្ញា បានបញ្ចប់វគ្គជម្រុះជុំទី២ហើយ ។

​នៅក្នុងការប្រកួតចុងក្រោយនេះម៉ឺន មេឃាដែលគេស្គាល់ ជាទូទៅថាជាកូនប្រុស របស់អតីតៈអ្នកប្រដាល់ជើងខ្លាំងអេភូថង ដែលមកពីក្លិបកងចក្រភ្នំតូចនោះ បានប្រើជង្គង់ផ្ដួលអ្នកប្រដាល់សម ភក្ដីក្លិបរ៉ាហាប់ស្វាយប៉ាក បាននៅមុនស្នូរជួងបញ្ចប់ទឹកទី១ ។

​ភក្ដីឆ្លងផុតបានតែត្រឹមជុំទី១ ប៉ុណ្ណោះ ឯជុំទី២គេឆ្លងមិនរួចឡើយ ។ អ្នកប្រដាល់រូបនេះត្រូវហាលអាវនៅ ត្រឹមជុំទី២នេះ ឯ មេឃាត្រៀមខ្លួនឡើងទៅប្រកួតបន្ត នៅជុំទី៣ ដែលនៅសល់ជើងខ្លាំងចំនួន៨រូបប៉ុណ្ណោះ ។

​ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរលន បញ្ញាសមាគមប្រដាល់ក្រសួងការពារជាតិ បានយកឈ្នះអ្នកប្រដាល់ សេនកុសលក្លិបមោងឬស្សី មរតកគុនខ្មែរដោយពិន្ទុ ។

​កុសលត្រូវអាជ្ញាកណ្ដាលរាប់៨ នៅទឹកទី២បន្ទាប់ពីត្រូវមួយដៃ យ៉ាងធ្ងន់នោះ ។ អាជ្ញាកណ្ដាលទាំង៥រូបសុទ្ធតែផ្ដល់ពិន្ទុឲ្យបញ្ញាឈ្នះ គ្រប់គ្នាទាំងអស់ ។សេន កុសលត្រូវហាលអាវត្រឹមនេះ ឯ បញ្ញាដណ្ដើមបានឱកាសឡើងប្រកួតបន្ត នៅជុំទី៣ទៀត ។

​អ្នកប្រដាល់៨រូបដែលត្រៀមឡើង ប្រកួតនៅជុំទី៣នគមានលាប រដ្ឋាក្លិបដីឡូតិ៍ មានរិទ្ធខេត្តបន្ទាយមានជ័យកំពែង ខ្មៅសមាគមប្រដាល់ក្រសួងកសិកម្ម វុត្ថា លាន់លីញក្លិបអង្គរធំគុនខ្មែរ ឡុង រ៉ាមីក្លិបខ្លារខិនមានរិទ្ធ ពុទ្ធ សំបូរក្លិបពុទ្ធសេរីវង្ស លីញ ភារម្យក្លិបភារម្យគុនខ្មែរ ម៉ឺន មេឃាក្លិបកងចក្រភ្នំតូច និង លន បញ្ញាសមាគមប្រដាល់ ក្រសួងការពារជាតិ ។

​ការប្រកួតជាមិត្តភាពជាមួយ អ្នកប្រដាល់ថៃវិញនោះសេង ស្រឿនក្លិបមហិទ្ធិរិទ្ធមេស ថ្ងកខេត្តស្វាយរៀងត្រូវអ្នកប្រដាល់ថៃហា ឆ្លាម(Ha Chhlam)ប្រើកណ្ដាប់ដៃវាយឲ្យសន្លប់មុនស្នូរជួងបញ្ចប់ទឹកទី២ ។

​ការប្រកួតរវាងអ្នកប្រដាល់ រួមជាតិវិញនោះស៊ឹម ប៊ុនឆៃក្លិបព្រៃទទឹងកីឡាខេត្តបាត់ដំបងប្រកួតឈ្នះឡាញ់ផល្លាក្លិបអេភូថងកីឡាដោយពិន្ទុ ៕

អត្ថបទដែលជាប់ទាក់ទង