នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួន ក្រុមជនដៃដល់ ២នាក់ ក្រោយកាប់បំផ្លាញ យកទូរស័ព្ទដៃ
ភ្នំពេញ ៖ នគរបាលខណ្ឌប្ញស្សីកែវឃាត់ខ្លួនជនដៃដល់ ២នាក់ ដែលយកកាំបិតកាប់ទៅលើម៉ូតូ និងលួចយកទូរស័ព្ទដៃ នៅចំណុចផ្លូវលំ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ ភ្នំពេញ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ នៅវេលាម៉ោង ១៧និង១០នាទី ។
លោក ហ៊ាង ថារ៉េត អធិកសរខណ្ឌប្ញស្សីកែវ បានអោយដឹងថា កម្លាំងបានឃាត់ជនសង្ស័យ០២នាក់ ៖
១-ឈ្មោះ ទ្បោះ ម៉ាត់សេន ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ អ្នកធ្វើត្រី ស្នាក់នៅផ្លូវលេខ៥ ភូមិ៤សង្កាត់ច្រាងចំរេះទី១ ខណ្ឌឫស្សីកែវ ភ្នំពេញ។ (គ្មានសារធាតុញៀន)
២-ឈ្មោះ យ៉េត សាគីរីន ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្លូវលេខបេតុង ភូមិខ២ សង្កាត់ច្រាងចំរេះទី២ ខណ្ឌឫស្សីកែវ ភ្នំពេញ។ (គ្មានសារធាតុញៀន) ។
ចំណែកជនរងគ្រោះ ឈ្មោះ រ៉ា វីអីសាត់ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្លូវបេតុង ក្រុមទី៥ ភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ ភ្នំពេញ។
បើតាមមន្ត្រីនគរបាលប៉ុស្តិ៍ច្រាំងចំរេះទី២ បានអោយដឹងថា មុនពេលកេីតហេតុនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៧និង១០នាទី ជនរងគ្រោះបានអោយទូរស័ព្ទនៅក្នុងខ្លុបម៉ូតូហើយពួកខ្ញុំមានគ្នា០៩នាក់ កំពុងលេងបាល់ទាត់ នៅចំនុចខាងលើ កំពុងតែលេងៗក៏ស្រាប់មានបក្សពួកជនសង្ស័យមួយក្រុម មានគ្នាប្រហែល១០នាក់ បានជិះម៉ូតូបំបុកបក្សពួកជនរងគ្រោះបន្ទាប់មកបក្សពួកជនសង្ស័យ បានដកកាំបិតដេញកាប់ទៅលើបក្សពួកជនរងគ្រោះ ក៏រត់ចោលម៉ូតូហើយបក្សពួកជនសង្ស័យ កាប់ម៉ូតូ និងលួចយកទូរស័ព្ទជនរងគ្រោះបន្ថែមទៀត ហើយបក្សពួកជនសង្ស័យ ក៏ជិះរត់គេចខ្លួនបាត់ បន្ទាប់មកបក្សពួកជនរងគ្រោះ ក៏ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលច្រាំងចំរេះទី២ ។
កំលាំងខណ្ឌ និងប៉ុស្ដិ៍នគរបាលច្រាំងចំរេះទី២ ក៏បានបេីការស្រាវជ្រាវរកជនសង្ស័យ លុះដល់ថ្ងៃទខែឆ្នាំដដែលវេលាម៉ោង១៩និង៣០នាក់ កំលាំងប៉ុស្ដិ៍នគរបាលច្រាំងចំរេះទី២ ក៏បានឃាត់ខ្លួនជនសង្ស័យ០១នាក់ នៅចំណុចផ្លូវលេខ៥ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ និង០១នាក់ទៀត នៅវេលាម៉ោង២៣និង៣០នៅចំនុច ផ្លូវបេតុង ក្រុមទី៨ ភូមិក ខណ្ឌឬស្សីកែវ ភ្នំពេញ បន្ទាប់មកបានបញ្ជូនជនសង្ស័យទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវដេីម្បីធ្វើការសាកសួរនិងចាត់ការតាមនិតិវិធី ៕