ឃាត់ខ្លួនអ្នកស្នេហានិយមល្បែងជល់មាន់ ៣នាក់ នៅឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺបញ្ជូនមកអធិការដ្ឋាន នគរបាលស្រុកសំរោងទង
កំពង់ស្ពឺ ៖ កាលពីវេលាម៉ាង ១០ និង ៣០នាទីព្រឹក នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨ លោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុក បានដឹកនាំកំលាំងស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះបង្ក្រាបទីតាំងភ្នាល់ល្បែងសុីសង មួយកន្លែង [ជល់មាន់]ស្ថិតនៅក្នុងព្រៃ ខាងកើត ភូមិអង្គតានន ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ចំងាយប្រមាណ ២០០ ម៉ែត្រ ពីភូមិជាក់ស្ដែង ប្រតិបត្តិការខាងលើ ឃាត់មនុស្ស ៣នាក់
១.ឈ្មោះ ទ្រី តឹក ប្រុស ៣២ ឆ្នាំ ភូមិស្ពានតោ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ មុខរបរ ថៅកែបោះដុំទំនិញវៀតណាម ។
២.ឈ្មោះ ចាន់ សឿង ប្រុស ៣៤ ឆ្នាំ ភូមិអំពិលផ្អែម ឃុំរលាំងចក ស្រុកសំរោងទង មុខរបរ កសិករ។
៣.ឈ្មោះ ចយ ចន្ថន ប្រុស ៣២ឆ្នាំ ភូមិអន្លុង់បារាំង ឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ទីតាំងជល់មាន់ខាងលើគឺជាកន្លែងដែលភ្នាល់ល្បែងបោះប៊ូល បាល់ទះ និងជល់មាន់ ថៃ្ងសៅរ៍ ~ អាទិត្យ តែក្រុមនេះត្រូវបាន អាជ្ញាធរភូមិ ឃុំ ធ្វើការណែនាំច្រើនលើក ច្រើនសារ តែមិនព្រមឈប់ទើប រាយការណ៍សុំកិច្ចអន្ដរាគមន៍បង្រ្កាបតែម្ដង។
សមត្ថកិច្ចចាប់យកវត្ថុតាងរួមមាន : មាន់ជល់ ២ ក្បាលម៉ូតូ ៦ គ្រឿង និងសម្ភារៈមួយចំនួន។
បច្ចុប្បន្នមុខសញ្ញាជល់មាន់ មាន់ជល់ និងមធ្យោបាយបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក កសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕