ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមការងាររដ្ឋបាលខណ្ឌពោធិសែនជ័យ ចុះបូមដីនិងឈូសកំណកដី នៅតាមបណ្ដោយផ្លូវវេងស្រេង ទាំងសងខាងផ្លូវក្នុងសង្កាត់ចោមចៅទី១

50

 

ភ្នំពេញ៖នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ដោយមានការយកចិត្តទុកដាក់ពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ លោក ប៉ាង លីដា អភិបាលរងខណ្ឌ បានដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌពោធិសែនជ័យ សហការជាមួយក្រុមរថយន្តបូមដីរបស់សាលារាជធានីភ្នំពេញ ចុះបូមដីនិងឈូសកំណកដី នៅតាមបណ្ដោយផ្លូវវេងស្រេង (ទាំងសងខាងផ្លូវ) ចាប់ពីស្តុបទួលពង្រ រហូតដល់ព្រំប្រទល់ខណ្ឌមានជ័យ ក្នុងសង្កាត់ចោមចៅទី១ បានចូលរួមជាមួយក្រុមការងារខណ្ឌពោធិសែនជ័យ សម្ភារៈរួមមាន៖
ឡានបូមដីសាលាក្រុងភ្នំពេញ ១គ្រឿង ត្រាក់ទ័រឈូសដីឬហ្សាហ្សឺសាលាខណ្ឌចំនួន ២គ្រឿង
ឡានទឹក ១គ្រឿង៕

អត្ថបទដែលជាប់ទាក់ទង