ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈបញ្ជាការឯកភាព ខណ្ឌបឹងកេងកង ចុះធ្វើសណ្ដាប់ធ្នាប់ទាំងយប់

48

ភ្នំពេញ៖កាលពីព្រលប់នាយប់ថ្ងៃទី២១ខែតុលាឆ្នាំ២០២១នេះលោកធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង ដែលអមដំណើរដោយអស់លោក លោកស្រីជាអភិបាលរងខណ្ឌ និង លោកចៅសង្កាត់បានដឹកនាំកម្លាំងមន្ត្រីក្រោមឱវាទចុះទៅរៀបចំសណ្តាប់ធ្នាប់នៅតាមចិញ្ចើមផ្លូវនៅបណ្តោយផ្លូវព្រះមុនីរ៉េត ក្នុងមូលដ្ឋានសង្កាត់ទួលស្វាយព្រៃទី២ អោយមានរបៀបរៀបរយល្អប្រសើរពោលគឺទីក្រុងស្អាតគឺផ្ដើមចេញពីយើងទាំងអស់គ្នា។

បន្ទាប់ពីចុះធ្វើការងារខាងលើនោះរួចលោកអភិបាលខណ្ឌបឹងកេងកងដោយបន្តដំណើរចុះទៅត្រួតពិនិត្យការងារជួសជុសអ៊ុតកៅស៊ូនៅលើកំណាត់មហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញដែលរងការខូចខាតនាពេលកន្លងមកអោយបានល្អប្រសើរឡើងវិញដើម្បីអោយងាយស្រួលក្នុងការធ្វើដំណើរតាមមធ្យោបាយនានាពិសេសនៅពេលយប់ព្រលប់។

ខណៈពេលចុះបំពេញការងារក្នុងមូលដ្ឋានមិនថាយប់ឬថ្ងៃនាឱកាសនោះលោកអភិបាលខណ្ឌបឹងកេងកងដ៏សកម្មការងារធឹម សំអាន បានមានមតិដោយធ្វើការណែនាំឲ្យបងប្អូនអាជីវករ ដែលប្រកបមុខរបរលក់ដូរ នៅតាមចិញ្ចើមផ្លូវខាងលើ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្រោយពីលក់ដូររួចត្រូវបោសសម្អាតថែរក្សាអនាម័យ បរិស្ថានអោយបានល្អប្រសើរត្រូវវេខខ្ចប់ទុក ដាក់សំរាមឲ្យបានត្រឹមត្រូវល្អចៀសវាងបោះចោល សំរាមពាសវាលពាសកាលធ្វើអោយប៉ះពាល់ ដល់សណ្ដាប់ធ្នាប់និងអនាម័យ បរិស្ថានហើយជាមួយគ្នានោះ លោកអភិបាលខណ្ឌបឹងកេងកងធឹម សំអានបានមានមតិក្នុងន័យគិតគូពី សុខទុក្ខបងប្អូនប្រជាជនទូទៅក្នុងមូលដ្ឋាន និងបវប្អូនអាជីវករត្រូវនាំគ្នាបន្តស្ដាប់ តាមការណែនាំរបស់ក្រសួងសុខាភិបាល និង ចូលរួមអនុវត្តន៍អោយបានខ្ជាប់ខ្ជួនជាប្រចាំនូវវិធានការ «៣ការពារ និង ៣កុំ»គឺដើម្បីសុវត្ថិភាព ដល់យើងទាំងអស់គ្នាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង