គណ:បញ្ជាការឯកភាព រដ្ឋបាលខណ្ឌទួលគោក បានចុះរៀបចំសណ្តាប់ធ្នាប់ នៅបណ្តោយផ្លូវលេខ ២៤៥
ភ្នំពេញ៖គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក ចុះរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ នៅតាមបណ្ដោយផ្លូវលេខ២៤៥ ក្នុងសង្កាត់ចំនួន៧ នៃខណ្ឌទួលគោកអនុវត្តតាមស្មារតីអង្គប្រជុំ របស់ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក ដឹកនាំដោយ លោក ជា ពិសី អភិបាលខណ្ឌទួលគោក កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ នៅល្ងាចថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២១ កម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក បានចុះរៀបចំសណ្តាប់ធ្នាប់នៅបណ្តោយផ្លូវលេខ ២៤៥ ស្ថិតក្នុងសង្កាត់ផ្សារដេីមគរ សង្កាត់បឹងសាឡាង សង្កាត់ផ្សារដេប៉ូទី១ សង្កាត់ផ្សារដេប៉ូទី២ សង្កាត់ផ្សារដេប៉ូទី៣ សង្កាត់ទឹកល្អក់ទី១ និងសង្កាត់ទឹកល្អក់ទី៣ ។
ប្រតិបត្តិការនេះ មានការចូលរួមពី លោកអភិបាលរងខណ្ឌ ប្រធានការិយាល័យ មន្ត្រី កម្លាំងអធិការនគរបាលខណ្ឌ កងរាជអាវុធហត្ថខណ្ឌ សណ្ដាប់ធ្នាប់ខណ្ឌ ប្រជាការពារសង្កាត់ សហការចូលរួមរៀបចំ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណ: នៅទីតាំងខាងលើ បានយ៉ាងល្អប្រសេីរ លើសពីនេះទៅទៀត កម្លាំង បាននិងកំពុងបន្តចែកសេចក្តីជូនដំណឹងដល់គ្រប់អាជីវករ , ម្ចាស់ផ្ទះដែលប្រកបរបរលក់បន្លែ ផ្លែឈេី , ម្ចាស់យាន្តយន្តដែលចតធ្វេីអោយ បាត់បង់សណ្តាប់ធ្នាប់។
កម្លាំង បានធ្វេីការហ៊ុព័ន្ធខ្សែនៅលេីទីតាំងដែលរំលោភចិញ្ចេីមផ្លូវលេខ ២៤៥ ដេីម្បីទប់ស្កាត់ការលក់ដូររបស់អាជីវករ ការផ្ទេរ និងដឹកជញ្ជូនបន្លែ ផ្លែឈេី ដែលធ្វេីអោយបាត់បង់សណ្តាប់ធ្នាប់នៅតាមដងផ្លូវសាធារណ: ព្រមទាំង បង្កអោយប៉ះពាល់ដល់ការធ្វេីដំណេីររបស់ប្រជាពលរដ្ឋ ហើយត្រូវតែជម្រុញការលេីកកម្ពស់សោភ័ណ្ឌភាពល្អក្នុងរាជធានីភ្នំពេញយផងដែរ។ ប្រតិបត្តិការខាងលើនេះ មានបងប្អូនអាជីវករមួយចំនួនធំ បានសហការជាមួយអាជ្ញាធរ ប្រកបដោយក្ដីរីករាយ និងទទួលជោគជ័យយ៉ាងច្រើន៕