ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំង​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ ចាប់ខ្លួន​ក្រុម​ជនសង្ស័យ​ជនជាតិ​ខ្មែរ​៤​នាក់​ និង​រឹបអូស​គ្រឿងញៀន​ជិត​៣​គីឡូក្រាម​ នៅ​រាជធានី​ភ្នំពេញ​

350

 

​ភ្នំពេញ​ ៖​ អនុវត្ត​តាម​បញ្ជា​ ឯកឧត្តម​ នាយ​ឧត្ដម​សេនិយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​ ឯកឧត្តម​ នាយ​ឧត្ដម​សេនិយ៍​ ម៉ក់​ ជី​តូ​ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​ របស់​ ឯកឧត្តម​ ឧត្ដមសេនីយ៍ឯក​ ឡឹ​ក​ វណ្ណៈ​ នាយក​ មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ នៅ​ថ្ងៃ​ទី​១៩​ ខែតុលា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១៣​និង​៥០​នាទី​ កម្លាំង​ការិយាល័យ​ប្រឆាំង​ការ​សំ​ម្អា​ត​ប្រាក់​(​ក​៥)​ ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ទោ​ សាន​ សុ​ទ្ធី​ នាយករង​មន្ទីរ​ លោក​វរសេនីយ៍ឯក​ មាស​ ហ៍ត​ នាយករង​មន្ទីរ​ និង​លោក​វ​សេនី​យី​ឯក​ ជាវ​ វ​ណ្ណា​ នាយការិយាល័យ​ប្រឆាំង​ការ​សម្អាត​ប្រាក់​ ដោយ​មានការ​សម្របសម្រួល​ពី​លោក​ ហេង​ ផេង​ ព្រះរាជអាជ្ញា​រង​ នៃ​អយ្យា​ការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​បើក​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​សារធាតុ​ញៀន​ខុសច្បាប់​ នៅ​ចំណុច​ក្នុង​ហាង​បុប្ផា​លាក់ខ្លួន​ ផ្លូវ​ទន្លេមេគង្គ​ សង្កាត់​ព្រែក​លាប​ ខណ្ឌ​ជ្រោយចង្វា​ រាជធានី​ភ្នំពេញ​ ។​

​ក្នុង​ប្រតិបត្តិការ​ខាងលើ​ កម្លាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ៦​នាក់​ ១-​ឈ្មោះ​ ម៉េ​ង​ សុភ​ក្ត្រា​ ហៅ​ បារាំង​ ភេទ​ប្រុស​ អាយុ​៤២​ឆ្នាំ​ ជនជាតិ​ខ្មែរ​,​ ២-​ឈ្មោះ​ ច​ន​ សុខ​ច​ន្ទ័​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​,​ ៣-​ឈ្មោះ​ តែ​ លី​ផេង​អាង​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​,​ ៤-​ឈ្មោះ​ តុង​ ថា​រិ​ទ្ធ​ ភេទ​ប្រុស​ អាយុ​៤២​ឆ្នាំ​ ជនជាតិ​ខ្មែរ​,​ ៥-​ឈ្មោះ​ ចាន់​ ភារ​ម្យ​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​,​ ៦-​ឈ្មោះ​ ងួ​ន​ បាលី​ន​កា​ ភេទ​ស្រី​ អាយុ​ ៣៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ។​ ​ក្នុង​នោះ​ចាប់​យក​វត្ថុ​តាង​រួម​មាន​ ៖​ គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE)​ ២៨៤៧,០១​ក្រាម​(​ជិត​៣​គីឡូក្រាម​)​ ។​

​ចំពោះ​ជនសង្ស័យ​ និង​វត្ថុ​តាង​ចាប់​យក​ខាងលើ​ សមត្ថកិច្ច​ជំនាញ​ បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​អនុវត្ត​បន្ត​តាម​នីតិវិធី​ ៕

អត្ថបទដែលជាប់ទាក់ទង