ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម គួច ចំរើន និងឯកឧត្តម សៅ សុភាព អញ្ជើញសំណេះសំណាល ជាមួយសមាជិក សមាជិការ គណបក្សប្រជាជនកម្ពុជាស្រុកស្ទឹងហាវ

74

ព្រះសីហនុ ៖ នៅព្រឹកថ្ងៃអាទិត្យ ៣រោជ ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន សមាជិកគណៈកម្មាធិការកណ្តាលគណៈ បក្សប្រជាជនកម្ពុជា អនុប្រធានគណៈ កម្មាធិការគណៈបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ និងជាអភិបាលនៃគណៈអភិ បាលខេត្តព្រះសីហនុ និងឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន អនុ ប្រធានក្រុមការងារគណៈបក្សចុះជួយខេត្តព្រះសីហនុ និងជាប្រធានក្រុមការងារគណៈបក្សចុះជួយស្រុកស្ទឹងហាវ អញ្ជើញសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាស្រុកស្ទឹងហាវ ខេត្តព្រះ សីហនុ ។

ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន អនុប្រធានក្រុមការងារគណៈបក្សចុះជួយខេត្តព្រះសីហនុ និងជាប្រធានក្រុមការងារគណៈបក្សចុះជួយស្រុកស្ទឹងហាវ បានកោតសរសើរវាយតម្លៃអាជ្ញាធរស្រុកស្ទឹងហាវបានបំពេញការងារក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ បានល្អ យើងត្រូវរស់នៅតាមបែបកន្លងថ្មីនៃបរិបទកូវីដ ទន្ទឹមនោះយើងត្រូវព្រួតដៃគ្នាជាធ្លុងមួយក្នុងការអនុវត្តវីធានការណ៍ និងផែនការណ៍សកម្មភាពក្នុងការអភិវឌ្ឍមូលដ្ឋានឱ្យមានការរីកចម្រើនបន្ថែមទៀត។

រាជរដ្ឋាភិបាលបានចាត់ទុកខេត្តព្រះសីហនុ ជាប៉ូលសេដ្ឋកិច្ចគំរូពហុបំ ណង ហើយស្រុកស្ទឹងហាវ ក៏បានចូលរួមជាប៉ូលអភិវឌ្ឍផងដែរ ដែលមានរោងចក្រ អគ្គិសនីធ្យូងថ្មចំនួន ៣ ផ្តល់ប្រភពថាម ពលជិត ៣,០០០មេហ្កាវ៉ាត់ មានតំបន់សេដ្ឋកិច្ចពិសេស មានរោងចក្រ នេះជាមោទនភាពមួយក្នុងការអភិវឌ្ឍក្នុងមូល ដ្ឋាននាពេលខាងមុខ ។

ឯកឧត្តម គួច ចំរើន សមាជិកគណៈកម្មា ធិការកណ្តាលគណៈបក្សប្រជាជនកម្ពុជា អនុប្រធានគណៈកម្មាធិការគណៈបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ និងជាអភិបាលនៃគណៈអភិបាលខេត្តព្រះ សីហនុ បានកោតសរសើរ និងវាយតម្លៃចំពោះការខិតខំប្រឹងប្រែងរបស់គណៈបក្សស្រុក ឃុំ ភូមិ រួមគ្នាសម្រេចបាននូវសមិទ្ធិផលជាច្រើន សំដៅឈានទៅការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ ២០២២-២០២៣ខាងមុខ ។

ឯកឧត្តម បានបន្តថា យើងមានផែនការចំនួន៤ ទី១.ត្រៀមរៀបចំក្រុមការងារយុវ ជននៅតាមឃុំ សង្កាត់ទាំង២៩ ក្នុងខេត្តព្រះសីហនុ ដោយអនុវត្តនូវគោលយោបាយវិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់ ក្រោមជាតិ ។ ម្យ៉ាងទៀតយើងទាំងអស់គ្នាត្រូវតែរៀនរស់ក្នុងបរិបទនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់មានដូចជាវិធានការរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ ៣.ការពារ និង ៣.កុំ របស់សម្តេចអគ្គម ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ កម្ពុជាជាប្រទេសបានធ្វើការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងកុមារដែលមានអាយុចាប់ពី ៦ឆ្នាំឡើង ដោយឡែកខេត្តព្រះ សីហនុ បានចាក់វ៉ាក់សាំងជូនប្រជាពល រដ្ឋ និងកុមារបានចំនួនជាង ៩៣ភាគរយ ព្រោះវ៉ាក់សាំងជួយឱ្យយើងមិនឆ្លងជំងឺកូវីដ-១៩ ប្រសិនបើមានការឆ្លងជំងឺកូវីដ វាមិនធ្ងន់ធ្ងរ និងមិនមានហានិភ័យដល់អា យុជីវិត ។ ដូច្នេះអាជ្ញាធរស្រុក ឃុំ និងភូមិ ត្រូវចុះស្រង់ប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំង ដើម្បីយើងត្រៀមរៀបចំក្រុមគ្រូពេទ្យចុះចាក់វ៉ាក់សាំងជូនពួកគាត់ដល់មូលដ្ឋាន ។

ឯកឧត្តម បានបញ្ជាក់ថា អាជ្ញាធរស្រុក ឃុំ ភូមិ ត្រូវស្វែងយល់អំពីសុខទុក្ខ និងជីវ ភាពរស់នៅរបស់សមាជិក និងប្រជាពល រដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន និងស្វែង យល់អំពីកង្វល់ សំណូមពរ និងតម្រូវការនានា ដើម្បីធ្វើការដោះស្រាយឆ្លើយតបបានតម្រូវការ និងសំណូមពរឱ្យបានទាន់ ពេលវេលា ។
ក្នុងឱកាសនោះឯកឧត្តម ក៏បានឧបត្ថម្ភថវិកាជូនដល់គណៈបក្សស្រុកស្ទឹងហាវ ៥លានរៀល គណៈបក្សឃុំចំនួន៤ ក្នុងមួយឃុំ ២លានរៀល និងចែកជូនសមា ជិក សមាជិកាចូលរួមនូវក្រដាសប្រាក់ថ្មី ៣ម៉ឺនរៀល ម្នាក់មួយសន្លឹក ដើម្បីចូលរួមអបអរសាទរខួបលើកទី៣០ នៃកិច្ចព្រម ព្រៀងសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ១៩៩១ – ២៣ តុលា ២០២១) ៕

អត្ថបទដែលជាប់ទាក់ទង