អគារស្នាក់ការគណបក្សប្រជាជន កម្ពុជាថ្មីមួយខ្នងទៀត របស់ស្រុកសង្គមថ្មីទី ៤ គ្រោងសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃស្អែកនេះ
ព្រះវិហារ៖ អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំចំរើន ស្រុកសង្គមថ្មី គ្រោងសម្ភោធកាត់ខ្សែរបូរណ៍ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ស្អែកនេះហើយ។
ពិធីនេះនឹងប្រារព្វឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់លោក មាស សុភា សមាជិកគណះអចិន្ត្រៃយ៍គណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះវិហារ លោក ប្រាក់សុវណ្ណ ប្រធានគណះកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ លោក ឡុង សុវណ្ណ អនុប្រធានគណះកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ និងមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជាសមាជិកសមាជិការរបស់គណបក្សប្រជាជនកម្ពុជាជាច្រើនកុះករផងដែរ។
លោក សំលាងទ្រី ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកសង្គមថ្មី តែងយកចិត្តទុកដាក់ក្នុងការកសាងសមិទ្ធផលនានា ទាំងរដ្ឋនិងគណៈបក្ស។ ក្រោមការដឹកនាំរបស់លោកប្រធាន ស្រុកសង្គមថ្មីមានការប្រែប្រួលច្រើនទាំងផ្លូវ ស្ពានអគាររដ្ឋបាល សូមជូនពរលោកប្រធាននិងក្រុមគ្រួសារព្រមទាំងមន្រី្តរួមការងារជួបតែសេចក្តីសុខចម្រើន ចៀសផុតពីកុវិដ–១៩៕