ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌឫស្សីកែវ បន្តចុះសួរសុខទុក្ខ បងប្អូន ប្រជាពលរដ្ឋ ប្រមាណ ២០០គ្រួសារ រស់នៅ សហគម ស្ទឹងកំបុត ក្នុងភូមិ ឡកំបោ សង្កាត់ស្វាយប៉ាក

310

 

ភ្នំពេញ៖នៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែតុលា ឆ្នាំ២០២១
ក្រុមការងាររដ្ឋបាលខណ្ឌឫស្សីកែវ ដឹកនាំដោយ លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ បានចុះសំណេះសំណាល សួរសុខទុក្ខ បងប្អូន ប្រជាពលរដ្ឋ ប្រមាណ ២០០គ្រួសារ រស់នៅ សហគម ស្ទឹងកំបុត ក្នុងភូមិ ឡកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។

ក្នុងឱកាសចុះសួរសុខទុក្ខ លោក អភិបាល ក៏បាននាំយកមកនូវអំណោយជាស្បៀង និងម៉ាស់រួមមានក្នុងមួយគ្រួសារទទួលបាន :
-អង្ករ ១០ គីឡូក្រាម
-មី ១០កញ្ចប់
-ត្រីខ ២កំប៉ុង ,ទឹកស៊ីអ៉ីវ ២ដប
-ម៉ាស់ ១ដុំតូច សរុប(អង្ករ ២តោន,មី២,០០០ កញ្ចប់,ត្រីខ ៤០០កំប៉ុង,ទឹកស៊ីអ៉ីវ ៤០០ដប,ម៉ាស ២,០០០ម៉ាស ) ។

ជាមួយគ្នានេះដែរ លោកអភិបាល ក៏បានផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ ដែលមិនទាន់ចាក់វ៉ាក់សាំង ដូសទី៣ សូមអញ្ជើញទៅទទួលការចាក់ នៅ សាលាបឋមសិក្សា ចំរើនរដ្ឋ សម្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ស្វាយប៉ាក ៕

អត្ថបទដែលជាប់ទាក់ទង