នគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួន ជនសង្ស័យម្នាក់ ដែលគាស់ពិដានផ្ទះ លួចទ្រព្យសម្បត្តិអ្នកភូមិ
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពគាស់ពិដានផ្ទះលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ កាលវេលាម៉ោង១រសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ នៅចំណុចផ្ទះលេខ៤៥៩ ផ្លូវជាតិលេខ៥ ក្រុមទី៤ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
លោក ហ៊ាង ថារ៉េត អធិការខណ្ឌ បានអោយដឹងថា ជនរងគ្រោះឈ្មោះ ងួន មីនិត ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរអាជីវករ មានទីលំនៅកន្លែងកេីតហេតុ
ចំណែកជនសង្ស័យឈ្មោះ ហេង សត្យា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរគ្មាន មានទីលំនៅមិនពិតប្រាកដ (ឃាត់ខ្លួន ប្រេីប្រាស់សារធាតុញៀន) និងបក្ខពួកចំនួន ៣នាក់ មិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) ។
សមត្ថកិច្ច បានដកហូតវត្ថុតាង រួមមាន ៖
១- បារី MEVIUS ចំនួន ៥៩សុង
២- ធុងទឹកកកមួយ
៣- ភេសជ្ជៈចំនួន ០៦កេស
៤- ត្រីខកំប៉ុងចំនួន ០២យួរ
៥- ម៉ាស៊ីនសាកអាគុយ ០១
៦- ម៉ាស៊ីនកូវអាគុយ ០១
៧- ប៉ុស្តិ៍ផ្សារ ០១គ្រឿង
៨- ម៉ូទ័រកាត់ដែក ០១គ្រឿង
៩- ម៉ូទ័រអារដែក ០១គ្រឿង
១០- រង្វាន់ក្រវិលកំប៉ុងភេសជ្ជៈ មួយចំនួន
(សំភារៈខាងលេីបានប្រគល់ជូនជនរងគ្រោះ)
សំភារៈបាត់បង់៖
១- ទូរទស្សន៍ចំនួន ០២គ្រឿង ពណ៍ខ្មៅ ម៉ាក LG និងម៉ាក SUMSUNG
២- iPad Pro 9.7 មួយគ្រឿង គ្មានស៊ីម
៣- ភេសជ្ជៈមួយចំនួន
៤- គ្រឿងទេសមួយចំនួន ។
សមត្ថកិច្ច បានអោយដឹងថា នៅថ្ងៃកេីតហេតុខាងលេី ជនសង្ស័យមានគ្នាចំនួន ០៤នាក់ បានធ្វេីសកម្មភាពគាស់ពិដានផ្ទះជនរងគ្រោះលួចទ្រព្យសម្បត្តិបានសម្រេច រួចគេចខ្លួនបាត់។ លុះដល់វេលាម៉ោង ១១ និង ០០នាទី ថ្ងៃខែឆ្នាំដដែល ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង ហេីយសមត្ថកិច្ចយេីងបេីកការស្រាវជ្រាវភ្លាម ឈានដល់ឃាត់ខ្លួនជនសង្ស័យបាន ០១នាក់ នៅវេលាម៉ោង១២ និង៣០នាទី ថ្ងៃខែឆ្នាំដដែល នៅចំណុចផ្លូវជាតិលេខ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រួមនឹងវត្ថុតាងខាងលេី នាំមកកាន់ប៉ុស្តិ៍ឫស្សីកែវតែម្តង។
ចំពោះមុខផ្នែកជំនាញខណ្ឌប៉ុស្តិ៍កំពុងធ្វេីការសាកសួរយកចម្លេីយ និងស្រាវជ្រាវរកបក្ខពួកកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញដេីម្បីអនុវត្តតាមនីតិវិធីច្បាប់។