ប្រមុខប៉េងប៉ុងចុះសួរសុខទុក្ខ និងសំណេះសំណាល ដល់កីឡាករ កីឡាការិនី និងគ្រូបង្ហាត់ កីឡាវាយកូនលើឃ្លីលើតុ
ភ្នំពេញ៖ ប្រមុខសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាគឺឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលដល់កីឡាករ កីឡាការិនី និងគ្រូបង្ហាត់កីឡាវាយកូនលើឃ្លីលើតុចំនួន ១៥នាក់ នៅស្តាតមរតកតេជោ ដែលបានត្រូវបានបិទខ្ទប់ហ្វឹកហាត់រយ:ពេល ៣ខែ។
ជាមួយនឹងការអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលនេះឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានអញ្ជើញនាំយកគ្រឿងឧបភោគ និងភេសជ្ជ:មួយចំនួនដល់ គ្រូបង្ហាត់ ៤នាក់ កីឡាករ ៨នាក់ កីឡាការនី ៣នាក់ និងបានឧបត្ថម្ភបន្ថែម ដោយក្នុងមួយនាក់ទទួលបាន ៦០០,០០០៛ (ហុកសិបម៉ឺនរៀល) ជារៀងរាល់ខែ រយៈពេល ៣ខែ ដើម្បីជាការលើកទឹកចិត្ត ក្នុងពេលកំឡុងការបិទខ្ទប់ ការហ្វឹកហាត់ ដោយគិតចាប់ពីថ្ងៃទី១ តុលានេះទៅ។
ឯកឧត្តមប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា សន្យាថាថា ឯកឧត្តមនឹងអញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ និងភេសជ្ជ:មួយចំនួនរួមទាំងថវិកាផ្តល់ជួយជារៀងរាល់ខែដល់កីឡាករ កីឡាការិនីនិងគ្រូបង្ហាត់ពីលើអ្វីដែលគណៈកម្មាធិការជាតអូឡាំពិក
ឧបត្ថម្ភហើយ ដើម្បីផ្តល់ថាមពលបន្ថែមក្នុងការហ្វឹកហាត់។ ហើយសហព័ន្ធកីឡាវាយកូនលើឃ្លីលើតុ មានការរីករាយ និងសប្បាយចិត្ត ចំពោះការយកចិត្តទុកដាក់របស់ឯកឧត្តម ដល់កីឡាករ កីឡាការិនី និងគ្រូបង្ហាត់៕